អូស្ត្រាលី និងជប៉ុន កាន់តែជិតស្និតគ្នា ធ្ចើឲ្យចិនកាន់តែបារម្ភ

ចែករំលែក៖

ជប៉ុន និងអូស្ត្រាលីកាន់តែមានទំនាក់ទំនងយោធាជិតស្និតមិនធ្លាប់មានពីមុនមកក្នុងពេលដែលជប៉ុនកំពុងតែមានវិវាទនៅដែនសមុទ្រចិនភាគខាងត្បូង នៅប្រជុំកោះសែនកាកូ។ កន្លងមកនាវាចម្បាំងរបស់ប្រទេសជប៉ុនបានចូល ដល់ដែនទឹកប្រទេសអូស្ត្រាលី ជាលើកដំបូងបំផុតចាប់ពីសម័យសង្គ្រាមលោកលើកទី២ រហូតមកដល់ពេលនេះ ដើម្បីចូលរួមធ្វើសមយុទ្ធរួមគ្នាជាមួយអូស្ត្រាលី ។

...

សមយុទ្ធរបស់កម្លាំងទាហ៊ានជើងទឹកដែលមានឈ្មោះថា «Nichi Gou Trident» នោះបានចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ២០០៩ រៀងរហូតមក ប៉ុន្តែការធ្វើឡើងនៅដែនសមុទ្រប្រទេសអូស្ត្រាលី នាពេលកន្លងមកគឺមិនធ្លាប់កើតឡើងទេ ។

អូស្ត្រាលី ដែលបានចាត់ទុកជប៉ុនជាមិត្តភក្តិជិតស្និទ្ធបំផុត និងជាដៃគូវ័យចំណាស់បំផុតនៅអាស៊ីនោះមានបំណងបង្ហាញពិភពលោកឲ្យឃើញថា ប្រទេសទាំងពីរគឺជាមិត្តទាំងនៅដែនគោក និងដែនសមុទ្រ ។

ឧត្តមនាវីទោ Ryo Sakai នាយសេនាធិការមេបញ្ជាការកងទ័ពអមការពារ បានបញ្ជាក់ថា ទំនាក់ទំនងរវាងកម្លាំងទាហ៊ានជើងទឹកប្រទេសទាំងពីរបានអភិវឌ្ឍន៍ឡើងប្រកដោយការពិគ្រោះយោបល់ និងជំនឿទុកចិត្តគ្នា ដែលអ្នកជំនាន់មុនៗ មិនធ្លាប់បានរំពឹងគិតដល់ក្នុងរយៈពេល ៧៤ឆ្នាំកន្លងមក ។

ប្រទេសពីរចង់ឲ្យមានភាពប្រសើរខាង «អន្តរប្រតិបត្តិការ» និង «ការយល់គ្នាទៅវិញទៅមក» រវាងកងកម្លាំងការពារជាតិ។ ការយកឈ្នះឧបសគ្គបច្ចេកវិទ្យា និងភាសា ដើម្បីសម្របសម្រួលកងកម្លាំងរបស់ពួកគេ ៕

1

ប្រែសម្រួល៖ សាធី

...

 1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print