ខឹងបងស្តីបន្ទោសទាញចបកាប់វាយបណ្តាលឲ្យរបួសស្រាលម្នាក់ធ្ងន់ម្នាក់នៅក្រុងសួង

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ បុរសម្នាក់ផឹកស្រាស្រវឹងខឹងនិងបងថ្លៃហើយនិងបងប្រុសស្តីបន្ទោសឲ្យខ្លួន បានទាញចបកាប់វាយបណ្តាលឲ្យរងរបួសធ្ងន់និងស្រាល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥នៅភូមិជើងវត្ត សង្កាត់វិហ៊ាលួង ក្រុងសួង ខេត្តត្បូងឃ្មំុ។

...

អធិការក្រុងសួង លោក ឈន សុធន បានឲ្យដឹងថា ជនដៃដល់ឈ្មោះ ថោង វណ្ណា ហៅមិុ អាយុ២៦ឆ្នាំ បានផឹកស្រាស្រវឹង ខឹងបងថ្លៃស្តីបន្ទោសឲ្យក៏បានវាយទៅលើបងថ្លៃខ្លួនឈ្មោះ ប៉ុន ឌីនេ ភេទប្រុស អាយុ៣៧ឆ្នាំ បណ្តាលឲ្យរងរបួសស្រាល និងបានយកចបកាប់វាយទៅលើបងប្រុសខ្លួនឯងឈ្មោះ ថោង សំអាត អាយុ៣៦ឆ្នាំ ត្រូវចំក្បាលបណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យផងដែរ។ អ្នកទាំងបីរស់នៅក្នុងភូមិ-ឃំុកើតហេតុខាងលើរ។

លោកអធិការក៏បានបញ្ជាក់ផងដែរថា ករណីនេះជនដៃដល់ត្រូវបានកម្លាំងនគរបាលក្រុងសួងឃាត់ខ្លួនភ្លាមៗផងដែរដើម្បីចាត់ការតាមនីតិវិធីក្រោយពីធ្វើរសកម្មភាព៕

1 (3)

1 (1)

1 (2)

ដោយ៖ វណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print