បុរសម្នាក់ស្រវឹងស្រាជោគជាំប៉ះសម្ដី វាយប៉ូលិសកំពុងបំពេញការងារត្រួតពិនិត្យច្បាប់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងជោគជាំ បើម៉ូតូដល់កន្លែងសមត្ថកិច្ចត្រួតពិនិត្យចរាចរណ៍ ហើយមិនព្រមឲ្យសមត្ថកិច្ចត្រួតពិនិត្យបែរជាជះចេញជាកំហឹងមកវាយលើនគរបាលជានាយរងផ្នែកអន្តរាគមន៍ខណ្ឌសែនសុខ ខណៈសមត្ថកិច្ចខណ្ឌសែនសុខចុះពង្រឹងច្បាប់ចរាចរណ៍។

...

អំណាចនៃជាតិស្រវឹងធ្វើឲ្យបុរសខាងលើបាត់បង់ស្មារតី មិនចាប់អារម្មណ៍ទៅនិងសមត្ថកិច្ដដាក់ប៉ារ៉ាស់ឆែកឆេរ ពិនិត្យមួក កញ្ខក់ ស្លាកលេខម៉ូតូ ពេលឃើញនគរបាលចរាចរណ៍ហៅម៉ូតូមួយគ្រឿងដែលគ្មានកញ្ចក់ឲ្យឈប់ ស្រាប់តែបុរសស្រវឹងខាងលើបានចុះពីលើម៉ូតូរបស់ខ្លួនម៉ាក CPX ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ បានមករករឿងសមត្ថកិច្ចដែលកំពុងតែធ្វើការហើយអះអាងថា ខ្លួនជាសមត្ថកិច្ចបានយកទូរសព្ទ័ដៃវាយចំក្បាលសមត្ថកិច្ចឈ្មោះ ដូង ពោ នាយរងផ្នែកអន្តរាគមន៍។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំនុចផ្លូវលេខ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះគង់ វុទ្ធី ភេទប្រុស អាយ៤៤ឆ្នាំ មុខរបរសន្តិសុខឯកជន SCDS ស្នាក់នៅផ្ទះជួលម្តុំផ្សាអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ៖ នៅមុនពេលកើតហេតុសមត្ថកិច្ចចម្រុះបានដាក់គោលដៅត្រួតពិនិត្យនិងរិតបណ្តឹងច្បាប់ចរាចរនៅចំណុចខាងលើពេលនោះសមត្ថកិច្ចបានឃាត់ម៉ូតូ១គ្រឿងដែលមិនមានលក្ខណៈត្រឹមត្រូវតាមច្បាប់ចរាចរពេលនោះស្រាប់តែមានបុរសខាងលើបានជិះម៉ូតូ១គ្រឿងម៉ាក CPX ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទមកដល់ក្នុងស្ថានភាពស្រវឹងជោគជាំ ហើយមកអួតអាងថា ខ្លួនជាសមត្ថកិច្ចមកស្រែកឡូឡាថែមទាំងមិនឲ្យប៉ូលីសចរាចរណ៍ផាកពិន័យលើម៉ូតូដែលខ្លួនមកកាងទៀតផង។ ពេលនោះមានការជជែកគ្នាធ្វើឲ្យជនបង្ករខឹងបានយកអាយផែតទៅវាយត្រូវក្បាលសមត្ថកិច្ចឈ្នោះ ដូង ពោ នាយរងផ្នែកអន្តរាគមន៍រងរបួសពកតែម្តង។ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីឲ្យនគរបាលចរាចរណ៍វាស់ផ្លុំជាតិអាកុលរកឃើញកំរិតជាតិអាកុល 0,79 ។

បច្ចុប្បន្នជនបង្កកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឌានខណ្ឌសែនសុខចាត់ការបន្តរតាមនីតិវិធី៕

1

2

3

1 (1)

1 (2)

1

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print