ប្រទេសម៉ុងហ្គោលីៈ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ហ្សូអាបេ ដោយផ្តោតសំខាន់លើទំនាក់ទំងសហប្រតិបត្តិការទ្វេភាគីកម្ពុជាជប៉ុន។
សម្តេចតេជោ បានមានប្រសាសន៍ថាៈ ខែ កញ្ញា ២០១៦ ខាង មុខនេះនឹងមានការហោះហើរត្រង់ពីជប៉ុនមកកម្ពុជា ព្រមពេលដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២បានកើនឡើងដល់ជាង១០០០ លានដុល្លារ កាលពីឆ្នាំ២០១៥កន្លងទៅ និងបន្តកើនឡើងជាមួយការវិនិយោគ និងទេសចរណ៌កំពុងមានកំណើន។
សម្តេចបន្តថាៈ សម្តេចក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនអាបេ លើកិច្ចសហការជួយគ្នាក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ នាយករដ្ឋមន្ត្រីជប៉ុនតាមរយៈសម្តេច ក៏បានអញ្ជើញ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាអ្នកដឹកនាំវ័យក្មេងទៅទស្សនៈកិច្ចនៅជប៉ុន។
សម្តេចបានបញ្ជាក់ថាៈ ក្នុងនាមជាឳពុក ខ្ញុំបានថ្លែងអំណរគុណគាត់ដែលមានមនោសញ្ចេតនារាប់អានដល់កូនប្រុសរបស់ខ្ញុំ៕
ដោយ៖ សុខ ខេមរា