សមត្ថកិច្ចខណ្ឌសែនសុខបន្តចុះបង្ក្រាបទីតាំងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនបាន ៥នាក់ ទូហ្គេមបាញ់ត្រី២ទូរនិងវាយពង់ចំនួន ៨

ចែករំលែក៖

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខចុះបង្ក្រាបឃាត់ខ្លួនក្មេងប្រើប្រាស់គ្រឿងញៀនបានចំនួន ៥នាក់ដកហូតទូរហ្គែមបាញ់ត្រីចំនួន២ទូរ និងទូរវាយពង់ចំនួន៨ ផងដែរ។

...

ការចុះបង្ក្រាបទីតាំងខាងលើធ្វើឡើងកាលពីម៉ោង៤និង៣០នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំក្រុម១០ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាងលើដឹកនាំដោយលោក អ៑ុក សោភា ប្រធានអន្តរវិន័យតំណាងតំណាងឲ្យលោកអភិបាលខណ្ឌសែនសុខ និងលោក ម៉ក់ ហុង អធិការខណ្ឌសែនសុខដោយមានការសម្របសម្រួលពីលោក ងិន ពេជ
ព្រះរាជអាជ្ញរងនៃអយ្យការអមសាលារាជធានីភ្នំពេញ។

លោក ម៉ក់ ហុង អធិការនគរខណ្ឌ បានមានប្រសាសន៍ថា ដោយមានបទបញ្ជាពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញបានបញ្ជាមកលោកឲ្យចុះសហការណ៍និងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញទើបលោកដឹកនាំកម្លាំងចុះមកបង្ក្រាបឲ្យដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនក្មេងដែលតែងតែដើរចោលផ្ទះនិងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនបាន ៥នាក់ និងដកហូតទូហ្គែមបាញ់ត្រី ២ទូរនិងហ្គេមវាយពង់ចំនួន៨ទូរផងដែរ។

គួរបញ្ជាក់ថា ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើនេះប្រមូលផ្តុំដោយក្មេងទំនើងបងតូចបងធំដែលតែងតែមកជួបជុំគ្នាដើម្បីជាជម្រកសម្រាប់ប្រើប្រាស់គ្រឿងញៀនទោះបីសមត្ថកិច្ចមូលដ្ឋានខិតខំនិងព្យាយាមបង្ក្រាបជាច្រើនលើច្រើនសាយ៉ាងណាក៏ដោយក៏មិនចេះអស់ដែល ហើយយើងសង្គេតឃើញថា ក្នុងដើមខែនេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខបានចុះបង្ក្រាបជាប់ៗតែម្តង។

បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដោយឡែកទូរហ្គេមបានបញ្ជូនទៅរក្សាទុកនៅសាលាខណ្ឌសែនសុខ រង់ចាំធ្វើការវាយកំទិចចោល៕

1 (1)

1 (3)

1 (2)

1 (4)

1 (5)

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print