មី​យ៉ា​ន់​ម៉ា​ដោះ​លែង​អ្នកទោស​ចិន​លួច​កាប់​ឈើ​ខុសច្បាប់​១៥៥​នាក់

ចែករំលែក៖

​មន្ត្រី​មី​យ៉ា​ន់​ម៉ា​បាន​ប្រកាស​ថា​ កាលពី​ថ្ងៃ​ទី​៣០​ ខែកក្កដា​ មី​យ៉ា​ន់​ម៉ា​បាន​ដោះ​លែង​ជនជាតិ​ចិន​១៥៥​នាក់​ដែល​កាលពី​ស​ប្តា​ហ៍​មុន​ត្រូវ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ពី​បទ​លួច​កាប់​ឈើ​ខុសច្បាប់​។​ ការ​ដោះ​លែង​នេះ​បន្ទាប់​ពី​ជនជាតិ​ចិន​ទាំង​អស់នោះ​បាន​សន្យា​ឈប់​ប្រព្រឹត្ត​បែប​នេះ​ត​ទៀត​ ក៏​ដូច​ជា​មានការ​បញ្ចុះបញ្ចូល​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​រដ្ឋាភិបាល​ចិន​នោះ​ ។​

myanmar-prisoners

​ការ​ប្រកាស​ដោះ​លែង​អ្នកទោស​ចិន​ទាំង​១៥៥​នាក់​ពី​សំណាក់​មី​យ៉ា​ន់​ម៉ា​នា​ពេល​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​មានការ​លើក​ឡើង​ថា​ ខ្លាច​មានការ​ប្រឈម​មុខ​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​នេះ​ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ មិន​ដូច​កាលពី​របប​យោធា​មី​យ៉ា​ន់​ម៉ា​កាន់​អំណាច​ពី​ទសវត្សរ៍​កន្លង​មករ​ហូត​ដល់​ឆ្នាំ​២០១១​នោះ​ឡើយ​ ដែល​ប្រទេស​ទាំង​ពីរ​មានការ​ជិត​ស្និទ្ធ​ល្អូកល្អិន​ចាក់ទឹកមិនលិច​ ។​

​សេចក្តី​ថ្លែង​ការ​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​ក្រសួង​ព័ត៌មាន​មី​យ៉ា​ន់​ម៉ា​បញ្ជាក់​ថា​ ការ​ដោះ​លែង​អ្នកទោស​ទាំងនេះ​ គឺ​ស្ថិត​ក្នុង​ទម្រង់​នៃ​ការ​លើកលែងទោស​កាលពី​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ដល់​អ្នកទោស​ទូ​ទាំង​ប្រទេស​ប្រមាណ​៦.៩៦៦​នាក់​ ដែល​ពួក​គេ​ទាំងនេះ​បាន​កែប្រែ​ខ្លួន​ ក្នុង​នោះ​រួម​មាន​អ្នកទោស​ ២១០​នាក់​ផង​ដែរ​ ។​

​ប្រភព​បន្ត​ថា​ ការ​ដោះ​លែង​នេះ​ជា​ក្តី​សង្ឃឹម​មួយ​ជួយ​លើក​ស្ទួយ​ដល់​ទំនាក់ទំនង​មិត្ត​ភាពល្អ​ប្រសើរ​រវាង​ប្រទេស​ជិតខាង​ជាមួយ​គ្នា​ ។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ប្រចាំ​នៅ​ទីក្រុង​ប៉េ​កាំ​ង​ លោក​ Hong​ Lei​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ ក្នុង​ចំណោម​អ្នកទោស​បរទេស​ដែល​មី​យ៉ា​ន់​ម៉ា​ដោះ​លែង​នោះ​ មាន​រួម​បញ្ចូល​ជនជាតិ​១៥៥​នាក់​ផង​ដែរ​ដែល​ត្រូវ​ចោទប្រកាន់​ពី​បទ​ចូល​កាប់​ឈើ​ខុស​ ច្បាប់​ស្ថិត​នៅ​ភាគ​ខាងជើង​មី​យ៉ា​ន់​ម៉ា​ជាប់​ព្រំដែន​ចិន​ ។​

...

​ប្រភព​បាន​បន្ត​ថា​ មី​យ៉ា​ន់​ម៉ា​បាន​ជូនដំណឹង​ដល់​ចិន​កាលពី​ព្រឹក​មិ​ញ​ថា​ ពួក​គេ​នឹង​បញ្ជូន​អ្នក​ដែល​ត្រូវ​ដោះ​លែង​ទាំងនោះ​មក​ឲ្យ​ប្រទេស​ចិន​វិញ​នៅ​ថ្ងៃស្អែក​ ។​ ប្រភព​បញ្ជាក់​ថា​ មានការ​ទំនាក់ទំនង​ពិភាក្សា​គ្នា​យ៉ាង​ផុសផុល​រវាង​ប្រទេស​ទាំង​ពី​ស្តី​អំពី​ករណី​កាប់​ឈើ​នេះ​ ៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print