គួរឲ្យរន្ធត់ មន្រ្តីអគ្គិសនីខេត្តកំពង់ឆ្នាំង២នាក់ឡើងតភ្ជាប់បណ្តាញភ្លាត់ស្នៀតឆក់ម្នាក់របួសស្រាល ម្នាក់ជាប់នឹងបង្គោលភ្លើងផ្អើលពេញក្រុង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ មន្រ្តីអគ្គិសនីម្នាក់រងរបួសស្រាល និងម្នាក់ទៀតបានរងរបួសធ្ងន់ជាប់នៅនិងបង្គោលភ្លើង បន្ទាប់ពីក្រុមមន្រ្តីអគ្គិសនីទាំងនេះបានឡើងតភ្ជាប់បណ្តាញអគ្គិសនី ហើយមានចរន្តអគ្គិសនីឆ្លងកាត់ ។

...

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

មន្រ្តីអគ្គិសនីដែលត្រូវចរន្តអគ្គិសនីឆក់នេះ ម្នាក់ឈ្មោះ ហ៊ីម កក្កដា ភេទប្រុស អាយុ២៨ឆ្នាំរស់នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និង ម្នាក់ទៀតឈ្មោះ លន់ ចាន់ធឿន ភេទប្រុស អាយុ២៣ឆ្នាំមានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់ភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រងរបួសធ្ងន់ជាប់និងបង្គោលខ្សែភ្លើង ។

នៅនឹងកន្លែងកើតហេតុមន្រ្តីអគ្គិសនីម្នាក់បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ខែកក្កដា នេះ មន្រ្តីអគ្គិសនី បានរៀបចំខ្សែបណ្តាញ និង បំពាក់គ្រឿងឧបករណ៍បច្ចេកទេសថ្មី ចាប់ពីផ្លូវទៅផ្សារក្រោម ហើយចរន្តអគ្គិសនីបានផ្តាច់មួយព្រឹកហើយ ក្រុមការងារបានឡើងបង្គោលអគ្គិសនីមួយព្រឹកនេះបាន១០បង្គោលហើយដែរ ហើយនៅបង្គោលចុងក្រោយដែលឡើងនេះ បានឡើងទៅបំពាក់ឧបករណ៍អគ្គិសនី និង ដាក់បណ្តាញខែ្សថ្មី ។

មន្រ្តីអគ្គិសនីនេះបានបញ្ជាក់ទៀត រហូតមកដល់វេលាកើតហេតុ ក្នុងពេលដែលបំពេញការងារ ក៍ស្រាប់តែមានចរន្តអគ្គិសនីឆ្លងកាត់ ធ្វើអោយមន្រ្តីអគ្គិសនីទាំងពីរនាក់ឆក់តែម្តង បណ្តាលឲ្យមន្រ្តីម្នាក់ឈ្មោះលន់ ចាន់ធូ ដែលពុំមានពាក់ខ្សែក្រវ៉ាត់ការពារ រងរបួសធ្ងន់ឆក់ជាប់និងបង្គោលខ្សែភ្លើង និង ម្នាក់ទៀតឈ្មោះហ៊ីម កក្កដា មានពាក់ខ្សែក្រវ៉ាត់ការពាររងរបួសស្រាល ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

មន្រ្តីអគ្គិសនីក៏កំពុងតែឆ្ងល់ដែរថា ចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់ទាំងស្រុងហើយ មិនដឹងមូលហេតុអីនោះទេ? នេះជាបញ្ហាធ្វេសប្រហែសនិងការគ្រប់គ្រងនៅមានកម្រិត ដោយមិនបានគិតដល់បញ្ហាគ្រោះថ្នាក់ចំពោះបុគ្គលិក៕

kpc (1)

kpc (2)

kpc (3)

kpc (4)

kpc (5)

kpc (6)

kpc (7)

13728271_1056094241148649_802469093_o

ដោយ៖ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print