ភ្នំពេញ៖ កម្លាំងចម្រុះរបស់សាលាខណ្ឌចំការមនបានចុះអនុវត្តដីការឹបអូសផ្ទះមួយកន្លែងស្ថិតនៅផ្ទះលេខ៨៥៥ ផ្លូវ២៧១ ក្រុម៤៤ ភូមិ៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការ រាជធានីភ្នំពេញកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ។
ការអនុវត្តដីការឹបអូសផ្ទះចំណុចខាងលើនេះធ្វើឡើងតាមដីកាលេខ ៣២៦ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ដែលចេញដោយលោក ផៃ វីរៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលជាការអនុវត្តលើកទី៣ បន្ទាប់ពីម្ចាស់ផ្ទះឈ្មោះ ឌុក ញ៉ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅផ្ទះខាងលើបានខ្ចីលុយធនាគារ Anz Royal ៣ម៉ឺនដុល្លារ អស់រយៈពេលច្រើនឆ្នាំ ប៉ុន្តែគ្មានលុយសង ទើបអនុវត្តតាមនីតិវិធី ។
លោក ឌុក ញ៉ បានឲ្យដឹងថា ការអនុវត្តសាលដីកានេះ ធ្វើឡើងហាក់ដូចគ្មានយុត្តិធម៌ ខណៈដែលផ្ទះរបស់លោក មានតម្លៃដល់ទៅជាង២០ម៉ឺនដុល្លារ ប៉ុន្តែបែរជាធនាគារឲ្យតម្លៃតែ១០១.០៦០ដុល្លារប៉ុណ្ណោះ ៕ ស រស្មី
...