អ៊ុយក្រែនកំពុងអស់គ្រាប់ ធ្វើសង្គ្រាមជាមួយរុស្ស៊ី ខណៈលោកខាងលិចផ្តល់ជំនួយមិនទាន់ពេល

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ ២០២៤ បានផ្សាយថា អគ្គលេខាធិការអង្គការណាតូ (NATO) លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អ៊ុយក្រែនកំពុងអស់គ្រាប់ក្នុងសង្រ្គាមប្រឆាំងរុស្ស៉ី ហើយសមាជិកទាំងអស់របស់ណាតូធ្វើការមិនបានគ្រប់គ្រាន់ដើម្បីពួកគេនោះទេ។

នៅក្នុងការបញ្ចេញមតិត្រង់ខុសពីធម្មតាមួយ លោក Stoltenberg និយាយថា សម្ព័ន្ធមិត្តណាតូមានសមត្ថភាពក្នុងជួយដល់អ៊ុយក្រែនថែមទៀត ប៉ុន្តែចាំបាច់ត្រូវបង្ហាញឆន្ទៈនយោបាយដើម្បីធ្វើដូច្នេះ។ លោក Stoltenberg បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯទីស្នាក់ការកណ្តាលរបស់អង្គការណាតូ យ៉ាងដូច្នេះថា «ជំនួយមិនធ្លាប់មានពីមុនមករបស់សម្ព័ន្ធមិត្តណាតូបានជួយអ៊ុយក្រែនឱ្យរស់រានមានជីវិតជាប្រទេសឯករាជ្យ។ ប៉ុន្តែអ៊ុយក្រែនត្រូវការការគាំទ្រកាន់តែច្រើន ហើយពួកគេត្រូវការវាឥឡូវនេះ។ ទាហានអ៊ុយក្រែនមិនអស់ភាពក្លាហានទេ ពួកគេកំពុងតែអស់គ្រាប់»។ លោក Stoltenberg បានបន្ថែមថា «វាជាតម្រូវការបន្ទាន់ឱ្យសម្ព័ន្ធមិត្តធ្វើការសម្រេចចិត្តបោះជំហានទៅមុខ និងផ្តល់គ្រាប់រំសេវបន្ថែមទៀតដល់អ៊ុយក្រែន។ នោះគឺជាសាររបស់ខ្ញុំទៅកាន់សមាជិកទាំងអស់»។
ជាង២ឆ្នាំនៃការឈ្លានពានរបស់
រុស្ស៉ី យោធាអ៊ុយក្រែនកំពុងប្រឈមមុខនឹងការធ្លាក់ចុះជំនួយអាវុធយ៉ាងច្រើនពីលោកខាងលិច៕ ដោយធីរីណា

...

រូប​ថត​: GD&TD

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print