ភ្នំពេញៈ រថយន្តកាមរីបាឡែនមួយគ្រឿងបានបើកក្នុងល្បឿនលឿនជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលអោយបាក់អស់់ចំនួនមួយដើមហើយរថយន្តមិនទាន់អស់ល្បឿនបន្តឡើងខឿនគល់ជាប់ទៅមុខលែងរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខវត្តស្ទឹងមានជ៏យ តាមបណ្តោផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តកាមរីបាឡែនមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ នគ បាល2.1171 ជាមន្ត្រីពន្ធនាគារធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅបុកបង្គោលភ្លើងបណ្តាលអោយបាក់អស់មួយដើមហើយរថយន្តនៅមិនទាន់អស់ល្បឿនក៏បន្តទៅគល់ជាប់លើទ្រូងផ្លូវទៅមុខលែងរួចតែសំណាងល្អមិនបណ្តាលអោយមនុស្សរងរបួសនោះទេ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្កបានចុះគេចខ្លួនបាត់ ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងហៅជំនាញមកស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីដើម្បីរងចាំម្ចាស់ចូលខ្លួនទៅដោះស្រាយតាមច្បាប់៕
ដោយតាឡឹម