ត្រួតពិនិត្យសំបុកស្នាក់នៅខុសច្បាប់រកឃើញជនជាតិវៀតណាមជាង៥០នាក់ ថ្នាំញៀន៤៩កញ្ចប់ និងកាំភ្លើងខ្លី១ដើមនៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ កាំភ្លើងខ្លី១ដើមរួមនឹងថ្នាំញៀនជិត៥០កញ្ចប់ត្រូវបានសមត្ថកិច្ចរកឃើញនៅក្នុងប្រតិបត្តិការត្រួតពិនិត្យជនបរទេសអន្តោប្រវេសន៍ដែលចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ភាគច្រើនជាជនជាតិវៀតណាម ហើយឈានដល់ការឃាត់ខ្លួនចំនួន៥១នាក់ ស្រី១៦នាក់ កាលពីវេលាម៉ោង៥ និង៤០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួល ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

...

ប្រតិបត្តិការឆ្មក់ចុះត្រួតពិនិត្យបន្ទប់ជួលឲ្យជនអន្តោប្រវេសន៍វៀតណាមចូលមកស្នាក់និងធ្វើការខុសច្បាប់នេះដឹកនាំដោយលោកឧត្តមសេនីយ៍ទ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីលោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្មំពេញ ។

ជាលទ្ធផលក្រោយប្រតិបត្តិការជនអន្តោប្រវេសន៍វៀតណាមចំនួន៥១នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ,ក្នុងនោះ៤នាក់ទៀតដែលសម្ងំសេពគ្រឿងញៀនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ , ដោយឡែកមុខសញ្ញារក្សាទុកគ្រឿងញៀនដើម្បីចែកចាយនិងប្រើប្រាស់អាវុធដោយខុសច្បាប់រត់គេចខ្លួនបាត់ហើយ ។

ឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ក្នុងការចុះត្រួតពិនិត្រនេះ សមត្ថកិច្ចបានរកឃើញមានកាំភ្លើងខ្លីមួយដើមម៉ាក កា៥៤ មានគ្រាប់ចំនួន២១ ថ្នាំញៀនម្សៅក្រាមសថ្លា ហៅម៉ាទឹកកក ចំនួន៤៩កញ្ចប់ ក្នុងនោះ២កញ្ចប់ធំ និង៤៧កញ្ចប់តូច ដាវសាមូរ៉ៃ៣ដើម ស្លាកលេខ ខេមរភូមិន្ទ១ រួមជាមួយវត្ថុតាង ក៏ដូចជាឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនធំផងដែរ នៅក្នុងបន្ទប់របស់ជនជាតិវៀតណាម ២នាក់ និងបក្ខពួកមួយចំនួនកំពុងរត់គេចខ្លួន ។

ចំពោះជនជាតិវៀតណាមប្រុសស្រីខុសច្បាប់ទាំង៥១នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននៅពេលនេះ នឹងត្រូវបំពេញសំណំុបែបបទស្នើទៅកាន់ក្រសួងមហាផ្ទៃសុំគោលការបណ្តេញចេញពីកម្ពុជានៅពេលខាងមុខ ៕

533a123a-9246-41f6-be2f-a3f90b2e7c4e

548d2f43-3d6d-43ba-9915-02df6dfec020

c0d05c7d-049b-4027-bcab-19ca4e13d0dc

864bffd2-013d-4a0f-87cd-1132a6b8f634

ea5a925e-e691-498a-94d6-bd79d390171c

56db5cf4-67fe-4cd8-b96b-47317b4d0212

23fed2a7-8deb-489a-9ed7-93b41a62b8eb

2dcb9476-2d2c-4e98-9027-507f60cbf5d5

16388de8-199b-4a76-9596-6328cb126e26

ដោយ៖ សណ្តោស

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print