បញ្ជាការដ្ឋានសហរដ្ឋអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក (PACOM) នឹងប្រគល់បរិក្ខារមន្ទីរពិសោធន៍ផ្នែកពេទ្យដល់ក្រសួងសុខាភិបាលកម្ពុជា នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៥។
ពិធីជាផ្លូវការនឹងត្រូវបានធ្វើឡើងដើម្បីទទួលស្គាល់ការឧបត្ថម្ភគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះសេវាផ្តល់ឈាមប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព ដែលជាផ្នែកមួយសំខាន់ចាំបាច់នៃសុខភាពសាធារណៈ នៅកម្ពុជា។
លោកស្រី Julie Chung អនុប្រធានបេសកកម្មស្ថានទូតអាមេរិក និងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋ មន្រ្តីក្រសួងសុខាភិបាល នឹងថ្លែងសុន្ទរកថាក្នុងពិធីនោះ។
សូមអញ្ជើញអ្នកសារព័ត៌មានចូលរួមនៅក្នុងពិធីនោះ ហើយគួរទៅដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រឹមម៉ោង ២ រសៀល ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៥។
មជ្ឈមណ្ឌលជាតិផ្តល់ឈាមស្ថិតនៅតាមផ្លូវ ២៧១ សង្កាត់ទំនប់ទឹក ខ័ណ្ឌចំការមន (ស្ថិតនៅក្នុងទីតាំងជាមួយគ្នានឹងមន្ទីរពេទ្យខ្មែរ សូវៀត តែមានច្រកចូលខុសគ្នា)៕