អធិការនគរបាលស្រុកអូរយ៉ាដាវ រងនូវបណ្តឹងរំលោភសេពសន្ថវៈ

ចែករំលែក៖

ខេត្តរតនគិរី៖ លោកជួប វណ្ណរក្ស អធិការនគរបាលស្រុកអូរយ៉ាដាវខេត្តរតនគិរី​ រួមនឹងបក្ខពួកផងដែរ ត្រូវ​បាន​រង​នូវបណ្តឹង​របស់ម្តាយនារីរងគ្រោះ​ថា​ បានចាប់រំលោភសេពសន្ថវៈ​ និងគំរាមកម្លាប់ ។ នៅក្នុងពាក្យបណ្តឹង ម្តាយនារី​រងគ្រោះ​បានទាមទារសំណងរដ្ឋប្បវេណីពីលោកអធិការរូបនេះ២ម៉ឺនដុល្លារ និងតម្រូវឲ្យតុលាការ​ចាត់ការ​តាមផ្លូវច្បាប់ ។

ម្តាយនារីរងគ្រោះ​បានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង៨យប់ កូនរបស់គាត់(សុំលាក់​ឈ្មោះ) អាយុ២១ឆ្នាំ ដែលមានស្មារតី​មិនពេញលក្ខណៈបានដើរចេញពីផ្ទះ​ដើម្បីរកទិញអីហូប ស្រាប់តែ​ជួប​នឹង​ឈ្មោះ ចរ ប៊ុនសៃ ជាមន្ត្រីនគរបាល​នៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ បានបបួលកូនរបស់គាត់ ហូបអី​នៅ​កន្លែងភោជនីយដ្ឋានជំនោររាត្រី និង​ចូលរួម​ផឹកស៊ីផងដែរពីលោកអធិការ ជួប វណ្ណរក្ស ដែលនាំគ្នា​បញ្ច្រក​ស្រាបៀរ បណ្តាលឲ្យកូនស្រីរបស់គាត់ស្រវឹង​បាត់បង់ស្មារតីរួចហើយអធិការរូបនេះ​បានយកនាងទៅ​រំលោភ​បានសម្រេច ៕ អ៊ុច សាវុទ្ធ

...

rats-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print