បន្ទាយមានជ័យ៖ បុរស២នាក់បានបង្កើតជារឿងរ៉ាវវាយកាប់ចាក់គ្នាក្នុងវង់ផឹកស៊ីនៅពេលផឹកស៊ីឌឺដងដាក់គ្នាពួកគេទាំង២នាក់នោះត្រូវគេនយាយថាអ្នកចាញ់ដេកពេទ្យចំណែកអ្នកឈ្នះចូលដេកគុ។ហេតុការណ៍ការកើតឡើងកាលពីរសៀលថ្ងៃទី ៣០ខែកក្កដាឆ្នាំ២០១៥ក្នុងភូមិអូរអំពិល ឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះឆែមលឿម ភេទប្រុស អាយុ៤៩ឆ្នាំ ចំណែកជនដៃដល់ឈ្មោះសៀន រ៉េន ភេទប្រុសអាយុ៣៨ ឆ្នាំរស់នៅអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យពួកគេទាំង២នាក់រស់នៅភូមិឃុំជាមួយគ្នានៅខាងលើ។
បើតាមប្រភពព័ត៌មានពីសាក្សីឃើញហេតុការណ៍ប្រាប់ឱ្យដឹងថាមុនកើតជាជម្លោះបុរសទាំងពីរនិងមានគ្នីគ្នាមួយចំនួនទៀតបាននាំគ្នាផឹកស្រាក្នុងខ្ទមលក់ដូរមួយកន្លែងក្នុងភូមិយ៉ាងសប្បាយរីករាយថែមស្រែកហូកញ្ច្រៀវទៀតផង។លុះបន្ទាប់មកទំនងជាពួកគេ២នាក់ខាងលើផឹកស្រវឹងរៀងៗខ្លួនហើយបាននិយាយប៉ះពាក្យសំដីគ្នាទៅវិញទៅមកយ៉ាងធ្ងន់ធ្ងរធ្វើឱ្យអ្នកចូលរួមផឹកជាមួយគ្នាមិនផ្សះផ្សារបាន។ទើបដល់ឈានដៃដល់ទៅ ទាញ កាំបិតខ្វែវដែលនៅក្បែរនោះកាប់ទៅ លើជនរងគ្រោះបណ្តាល ត្រូវចំបាតដៃឆ្វេងដាច់ម្រាមខណៈជនរងគ្រោះលើកដៃរង នៅពេលនោះធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ។
ក្រោយពីកើតភ្លាមកម្លាំង អាវុធហត្ថប្រចាំស្នាក់ការសន្តិសុខ៩៩៩ ឈរជើងនៅក្បែរនោះ ក៏ចុះទៅកន្លែងកើតហេតុ ធ្វើការចាប់ឃាត់ខ្លួនជនដៃដល់ ដើម្បីយកទៅអនុវត្តច្បាប់។ចំណែកជនរងគ្រោះត្រូវបានក្រុម គ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ៕សំ វិច្ឆិកា