វិស័យទេសចរណ៍នៅក្នុងប្រទេសទួរគីថយចុះរហូតដល់៣៤,៧ភាគរយ ក្រោយការធ្វើរដ្ឋប្រហារ

ចែករំលែក៖

ការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសទួរគី បង្កឲ្យមានសញ្ញាប្រកាសអាសន្ន សម្រាប់វិស័យឧស្សហកម្មគ្មានផ្សែង ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ចប្រទេសនេះ។

...

ក្រោយការបាញ់ប្រហារបំផ្ទុះគ្រាប់បែកនៅក្នុងអាកាសយានដ្ឋានទីក្រុងអិស្តានប៊ូល  និងការធ្វើរដ្ឋប្រហារបរាជ័យ បង្កឲ្យមានការខាតបង់យ៉ាងធំធេងដល់វិស័យឧស្សាហកម្មគ្មានផ្សែង គឺវិស័យទេសចរណ៍ដែលទទួលរងផងប៉ះពាល់ជាច្រើនលើកកន្លងមក។មិនថាវិស័យទេសចរណ៍នោះឡើយនៅគ្រប់វិស័យ គឺមានការប៉ះពាល់ទាំងអស់។

ក្រុមហ៊ុនឯកទេសវិភាគ Oxford Ecommomics ធ្លាប់បានព្យាករណ៍ថា ប្រាក់ចំណូលលើវស័យទេសចរណ៍ប្រទេសនេះធ្លាក់ចុះ៥ភាគរយ នៅក្នុងឆ្នាំនេះនិងថយចុះ៥,៤ភាគរយនៅឆ្នាំបន្ទាប់។ ក្នុងពេលជាមួយគ្នានោះ ក្រុមអ្នកឯកទេសសេដ្ឋកិច្ចបានបញ្ជាក់ថា សេដ្ឋកិច្ចទួរគីត្រូវថយចុះ១/៤ គឺត្រូវបាត់បង់ទឹកប្រាក់ប្រមាណ៨ពាន់លានដុល្លារ។

ចំនួនអ្នកទេសចរណ៍ទៅកាន់ប្រទេសទួរគីថយចុះជាបន្តបន្ទាប់ប៉ុន្មានខែចុងក្រោយនេះ  គឺថយចុះរហូតដល់ទៅ៣៤,៧ភាគរយ ជាការធ្លាក់ចុះខ្ពស់បំផុតមិនធ្លាប់មានរយៈពេល២២ឆ្នាំកន្លងមក។ ក្រមមហាសេដ្ឋីចាំបាច់ត្រូវតែបិទទ្វារតំបន់រម្មណីយដ្ឋានរបស់ខ្លួន ដើម្បីកាត់បន្ថយការចំណាយច្រើន។ ចំណែកការកក់សណ្ឋាគារថយចុះរហូតដល់ទៅ៥០ភាគរយ។

មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនអាកាសចរណ៍ទួរគី Turkish Airlines ជាក្រុមហ៊ុនធំបំផុតនៅក្នុងប្រទេស ទទួលរងការខាតបង់ច្រើនជាងគេនៅសារតែអំពើហិង្សាការវាយប្រហារភេរវកម្ម និងការធ្វើរដ្ឋប្រហារនាពេលនេះ។ ជាមួយនឹងការប្រកាសដាក់ប្រទេសនៅក្នុងភាពអាសន្នរយៈពេល៣ខែបានធ្វើឲ្យការខាតបង់កាន់តែច្រើនឡើង ដោយមិនសូវមានអ្នកដំណើរចុះឡើងនៅក្នុងប្រទេសនេះ៕

daochinhthonhiky1_ODZY

daochinhthonhiky3_MPJQ

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print