ជនសង្ស័យគ្រឿងញៀនជានជាតិថៃប្រុសស្រី០៤នាក់​ត្រូវអាវុធហត្ថបញ្ជូន ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យ​គ្រឿថញៀនជនជាតិថៃរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ថ្ងៃទី២៦​ ខែមេសា ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថិច្ចប្រាប់ថាៈនៅវេលាម៉ោង០២និង៣០នាទី ថ្ងៃទី២៤​ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់ នៅចំណុចក្លឹប MEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតវត្ថុតាង​ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន ១២កូនថង់កិប ទម្ងន់ ១៣,២៩ក្រាម,​ កញ្ឆា ចំនួន ០៤ថង់កិប ទម្ងន់ ៥៤,២ក្រាម,​ កញ្ចប់ម្ស៉ៅពណ៌ខ្មៅរូបកែវកាហ្វេ ចំនួន ០១កញ្ចប់ ទម្ងន់ ៣៨,៨៤ក្រាម,​ កញ្ចប់ម្ស៉ៅចម្រុះពណ៌ មានអក្សរLemon Zkittlez ចំនួន ០១កញ្ចប់ ទម្ងន់ ១៥,៧៦ក្រាម,​ ម៉ូតូ ចំនួន ០១គ្រឿង (ម៉ាកYAMAHA NMAX ពណ៌ក្រហមខ្មៅ គ្មានផ្លាកលេខ),​ ទូរស័ព្ទ ចំនួន ០៤គ្រឿង(ម៉ាកSamsung ពណ៌ស្វាយ ០២គ្រឿង, ខូច ០២គ្រឿង),​ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង​ រួមនឹងវត្ថតាង​ សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹថា​ មុនឈានដល់ការបង្រា្កបករណីខាងលេី​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានទទួលព័ត៌មានពីសន្តិសុខ យាមក្លឹបMEX CLUB ថាមានជនសង្ស័យជនជាតិថៃបានជិះម៉ូតូចំនួន០១គ្រឿងដេីម្បីចូលក្នុងក្លឹប ពេលនោះសន្តិសុខបានសុំធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញមានគ្រឿងញៀនមួយចំនួន ក៏បានរាយការណ៍មកកម្លាំងកងរាជអាវុធហត្ថតែម្តង។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងបានចុះទៅដល់ចំណុចកើតហេតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលេីឈ្មោះ ចាក់ខាវ៉ាន សេតថាក់ស៊ុបមេក ហៅ ថប់ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ ព្រមទាំងដកហូតវត្ថុតាងរួមមាន​ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា ចំនួន ០៨ថង់កិប ទម្ងន់ ៨,៤២ក្រាម ហើយនាមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ដើម្បីចាត់ការតាមនីតិវិធី។​ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត​ កម្លាំងបានចុះឆែកឆេរផ្ទះស្នាក់នៅរបស់ជនសង្ស័យនៅចំណុចផ្ទះលេខB៩៣ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញវត្ថុតាងរួមមាន​ គ្រឿងញៀន​ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ ក្នុងនោះក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់បន្ថែមទៀត​ជាអ្នកប្រើប្រាស់គ្រឿងញៀន​រួមមាន​៖ ១.ឈ្មោះ ណាតតាផន ឆូតទិបុត ហៅ មីន ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិថៃ, ២.ឈ្មោះ សាត់ថាយ៉ា ថៃក្រាក់ថុក ហៅ តាក់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិថៃ, ៣.ឈ្មោះ សាក់ស៊ីថត ស៊ូវ៉ាន់ណាសាក់ ហៅ ផេត ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិថៃ។
ក្រោយឃាត់ខ្លួន​ និងសួរនាំរួច​ ជនសង្ស័យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមកទុកលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផងពិតប្រាកដមែន​។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាងជាក់ស្តែង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ បច្ចុប្បន្ន ជនសង្ស័យ​រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីអនុវត្តតាមនីតិវិធី៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print