លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី អបអរសាទរស្មារតីអាស៊ាន «សាមគ្គីភាពក្នុងពហុភាព» ក្នុងកម្មវិធីបើកការតាំងពិព័រណ៍អាស៊ាន

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមជាកិត្តិយសអបអរសាទរស្មារតីអាស៊ាន «សាមគ្គីភាពក្នុងពហុភាព» ក្នុងកម្មវិធីបើកការតាំងពិព័រណ៍អាស៊ាន ដែលរៀបចំដោយស្ថានទូតឥណ្ឌូណេស៊ីនៅរាជធានីភ្នំពេញ។

នៅក្នុងសុន្ទរកថាបើក លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះ ក្នុងការបង្ហាញអំពីផលិតផល និងហត្ថកោសល្យប្រកបដោយគុណភាពខ្ពស់របស់អាស៊ាន បង្កើនការយល់ដឹងអំពីអាស៊ានក្នុងចំណោមសាធារណជន និងលើកកម្ពស់បន្ថែមទៀតនូវការផ្លាស់ប្តូរវប្បធម៌ បេតិកភណ្ឌ ប្រពៃណី និងអាហារដ៏សម្បូរបែបរបស់អាស៊ាន។

សូមបញ្ជាក់ថា ៖ ការតាំងពិព័រណ៍នេះ ក៏ជាផ្នែកមួយនៃការទូតសេដ្ឋកិច្ច ដែលស្របតាមចក្ខុវិស័យនៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាពិសេសយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៤-២០២៨ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print