លោក​ ហ៊ុយ​ វណ្ណៈ​៖​ នៅដំណាក់កាលចុងក្រោយនេះ តួនាទីសារព័ត៌មានជាទូទៅ រងផលប៉ះពាល់ដោយសារកត្តា៤យ៉ាង

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី​ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​យ៉ាងដូច្នេះ​ថា៖​ នៅដំណាក់កាលចុងក្រោយនេះ តួនាទីសារព័ត៌មានជាទូទៅ រងផលប៉ះពាល់ដោយសារកត្តា៤យ៉ាង។ 

លោក​ ហ៊ុយ​ វណ្ណៈ​ បានថ្លែង​បញ្ជាក់ថា​ នៅដំណាក់កាលចុងក្រោយនេះ តួនាទីសារព័ត៌មានជាទូទៅ រងផលប៉ះពាល់ដោយសារកត្តា៤យ៉ាងនេះ​ មានដូចខាងក្រោម​៖

*១- កត្តាបច្ចេកវិទ្យាឌីជីថល៖ បានចូលមកផ្តួលរំលំកាសែតប្រពៃណី ឱ្យបិទទ្វាជាស្វ័យប្រវត្តិឈប់បោះពុម្ពលើក្រដាស។

*២- កត្តាហិរញ្ញវត្ថុ៖ សារព័ត៌មានជាច្រើន កុំថាឡើយសារព័ត៌មានក្នុងប្រទេសកម្ពុជា សូម្បីទូរទស្សន៍ CNN របស់អាមេរិក ក៏បានបិទសាខាអន្តរជាតិរបស់ខ្លួនជាបន្តបន្ទាប់ ដោយសារទប់ទល់ការចំណាយលែងជាប់។

*៣- កត្តានយោបាយ៖ កាសែតជ្រុលនិយម ទល់នឹងនយោបាយដែកថែប។

*៤- កត្តាឱកាសថ្មីៗ៖ អ្នកកាសែត បានដូរអាជីពទៅតាមកាលានុវត្តថ្មីរបស់សង្គមនីមួយៗ ខ្លះក្លាយទៅជាអ្នកជំនួញ សហគ្រិន គ្រូបង្រៀន ជាអ្នកនយោបាយ ឬចូលនិវត្តន៍៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print