ភ្នំពេញ៖ មន្ត្រីសាលារាជធានីភ្នំពេញទទួលបន្ទុកបញ្ហាសំរាម នៅមិនទាន់អនុវត្តអោយមានប្រសិទ្ធិភាពស្តីពីការគ្រប់គ្រងសំរាម។ នេះគឺជាការបង្ហើបអោយដឹងពីមន្ត្រីជំនាញបរិស្ថានដែលបានចូលរួមប្រជុំ។
មន្រ្តីដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បានសង្កត់ធ្ងន់ថា ៖ មន្ត្រីទទួលផែនសាលារាជធានីនៅមិនទាន់ទំលាក់ការងារគ្រប់គ្រងសំណល់រឹងទៅកាន់ថ្នាក់ខណ្ឌដើម្បីអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាលនៅឡើយទេ ។ បើទោះបីជារដ្ឋាភិបាលចេញអនុក្រឹត្យហើយក៏ដោយ។
សូមបញ្ជាក់ថារាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងសម្រាមនេះដើម្បីផ្ទេរការគ្រប់គ្រងសំរាមអោយកាន់តែមានប្រសិទ្ធភាព។ ដើម្បីគ្រប់គ្រង់សំរាមអោយមានប្រសិទ្ធភាព នៅទូទាំងប្រទេស រដ្ឋាភិបាល បានបង្កើតកញ្ចប់ថវិកាប្រមាណ៥លានដុល្លារដល់គ្រប់ខេត្តក្រុងទាំងអស់។រហូតមកដល់ពេលនេះ មន្ទីរតាមខេត្តបានអនុវត្តកិច្ចការងារដ៏សំខាន់ទាំងនេះហើយ។
មន្រ្តីដដែល បានគូសបញ្ជាក់ថាការរាំងស្ទះរបស់មន្ត្រីសាលារាជធានីភ្នំពេញនេះ បានបង្អាក់ការងារយ៉ាងខ្លាំងចំពោះកិច្ចការងារដែលសំខាន់មួយនេះ។ លោកបន្ថែមថា ” ខ្ញុំមិនយល់ហេតុអ្វីបានជាកិច្ចការងារសំរាមនេះ ត្រូវរាំងស្ទះយ៉ាងដូច្នេះព្រោះវាជាកិច្ចការសំខាន់របស់រដ្ឋាភិបាល។ សាលារាជធានីភ្នំពេញ ធ្លាប់បានលើកឡើងថាកិច្ចការងារនេះគឺកំពុងដំណើរការ៕
ដោយ៖ សុខ ខេមរា