បញ្ជូនខ្លួន​ក្រុមអ្នកលេង​កាំបិត​ចំនួន០៧នាក់ ប្រចាំស្រុក​ថ្មគោល​ ទៅតុលាការ​

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ផ្នែក​យុត្តិធម៌​ នៃស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង​ បានបង្ហាញមុខ​ក្រុមអ្នកលេង​កាំបិត​ចំនួន០៧នាក់ ប្រចាំស្រុក​ថ្មគោល​ ជាសាធារណៈ​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​ ក្រោយឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

ប្រភពដដែលបន្តថា​ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលជ្រៃ​ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល កាលពីថ្ងៃទី១៥ខែ ឧសភា ឆ្នាំ២០២៤ថ្មីៗនេះ​ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ផល ឧត្តម ភេទប្រុ ស អាយុ២៣ឆ្នាំ មានទីលំនៅភូមិតា ង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានប្ដឹងទៅលើជន សង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុមមានគ្នាប្រមាណ១០ នាក់ជិះម៉ូតូ០៥គ្រឿង បានធ្វើសកម្មភាព ប្រើប្រាស់កាំ-បិ-ត-កា-ប់មកលើខ្លួនបណ្ដាលឱ្យរងរបួសត្រង់ខ្នង និងកាប់ម៉ូតូ០១គ្រឿងព្រមទាំងយក ស្លាកលេខម៉ូតូទៅជាមួយ ខណៈពេលខ្លួនកំពុងអង្គុយលើម៉ូតូមើលទូរស័ព្ទ កាលពីវេលាម៉ោង​០០និង១០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥​ ខែឧសភា​ នៅ​ចំណុចក្រុមទី០១ ភូមិហៃសាន ឃុំជ្រៃ ស្រុ កថ្មគោល ខេត្តបាត់​ដំ​បង។

ក្រោយពីទទួលបណ្ដឹងនិងស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការ ងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុកថ្ម គោល​ បានដឹកនាំកម្លាំ ងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃស​ហការជា មួយកម្លាំងជំនាញការិ​យាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង បានធ្វើការ​ស្រាវជ្រាវស៊ើបអង្កេត រហូតដល់ថ្ងៃទី ១៩ខែ​ ឧសភាឆ្នាំ​ ២០២៤វេលាម៉ោង ១៣និង ០០នាទីកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន​០៧នាក់ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការ​សាក សួរ ស្រាវជ្រាវ។

ក្រោយពីធ្វើការសាកសួរជន​សង្ស័យបានឆ្លើយសារ ភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពប្រើ​ប្រាស់កាំ-បិ-តកា-ប់ទៅលើជនរងគ្រោះនិងម៉ូតូកាលពីវេលាម៉ោង​០០និង១០នាទី ឈានចូលថ្ងៃទី១៥​ខែ​ឧសភាឆ្នាំ​២០២៤ នៅចំណុចក្រុម ទី១ ភូមិហៃសាន ឃុំជ្រៃស្រុកថ្មគោល ពិតប្រាកដមែនហើយចំពោះមូល ហេតុដែលនាំទៅដល់ការប្រើហិ-ង្សាបែបនេះ គឺគេបានចោទប្រកាន់ជនរងគ្រោះនិងបក្សពួកថាបានវា-យ ពួកខ្លួនពីមុន។
-វត្ថុតាងដកហូតរួមមាន៖
-ម៉ូតូចំនួន០២គ្រឿង​ ។

...

បច្ចុប្បន្នជនសង្ស័យ​ និងវត្ថុតាងត្រូវកម្លាំងជំនាញ​ផ្នែក​យុត្តិធម៌​ បានបញ្ជូនខ្លួនទៅកាន់​សាលាដំបូងខេត្ត​ ចាត់ការតាមនីតិវិធី ច្បាប់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print