មន្ទីរធម្មការ និងសាសនារាជធានី ណែនាំលោកគ្រូជ័យធន់ បញ្ឈប់រាល់ការបង្ហោះវីដេអូសកម្មភាពចាក់សាក់យ័ន្ត ទស្សន៍ទាយ ដោះអំពើ

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរបានឱ្យដឹងនៅថ្ងៃទី២១ ច៊ខែឧសភា ឆ្នាំ២០២៤ គឺលោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្របសម្រួលដល់ទីតាំងផ្ទះ លោកគ្រូចាក់សាក់យ័ន្ត ទស្សន៍ទាយ ដោះអំពើ ឈ្មោះ រ៉េម សារ៉ុម ហៅលោកគ្រូជ័យធន់ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបានធ្វើកំណត់ហេតុណែនាំឱ្យបញ្ឈប់រាល់ការបង្ហោះវីដេអូសកម្មភាពការទស្សន៍ទាយ សាក់យ័ន្ត ស្រោចទឹក ដោះអំពើ ដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សេចក្ដីថ្លៃថ្នូរសង្គម តាមរយៈបណ្ដាញសង្គមនានា។

លោក រ៉េម សារ៉ុម (លោកគ្រូជ័យធន់) បានយល់ព្រមចុះកិច្ចសន្យាជាមួយលោកប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ បញ្ឈប់ការយកវីដេអូសកម្មភាពដែលប៉ះពាល់ដល់សីលធម៌ សណ្ដាប់ធ្នាប់សង្គម និងជំនឿសាសនាដូចបញ្ជាក់ខាងលើទាំងចាស់ ទាំងថ្មីទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ប្រសិនបើរូបលោកនៅតែបន្តបង្ហោះរូបភាពទាំងនោះទៀត សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
សូមរំលឹកថា ៖ មនុស្សយើងម្នាក់ៗ ពិតជាមានជំនឿលើគ្រូទាយ ថាពិតជាស័ក្តិសិទ្ធិមែនឬ? និយាយឱ្យខ្លីស្តាប់ ! ពិភពលោកមួយនេះ សម្បូរទៅដោយរឿងមិនគួរឲ្យជឿ និងអព្ភូតហេតុជាច្រើនផ្សេងៗគ្នា។ ជាក់ស្តែង មិនមាននរណាម្នាក់ ដែលអាចទាយដឹង ឬទាយទុកជាមុន បានថាខ្លួន នឹងកើតមានរឿង ឬបញ្ហាអ្វីឡើយ។ រឿងខ្លះក៏ជារឿងល្អ រីឯរឿងខ្លះទៀត ក៏ជារឿងអាក្រក់ បើគិតតាមជោគ តាមវាសនារបស់ខ្លួន។ ប៉ុន្តែផ្ទុយទៅវិញ មានមនុស្សមិនតិចទេ ដែលប្រកាន់ខ្ជាប់ជំនឿជាច្រើន រួមមានដូចជា សូត្រមន្តស្រោចទឹក រំដោះគ្រោះ សែនសំណែន ទស្សន៍ទាយ និងមន្តគារថាដទៃផ្សេងទៀត ដើម្បីមានគោលបំណងលើករាសី បញ្ជៀសអស់ទុក្ខ អស់ចង្រៃ ឬសំណាងអាក្រក់ ដែលចង់ចូលមកយាយី ដូចតាមពាក្យចាស់លោកពោលថា “អាគម ផ្សំអាយុ” យ៉ាងដូច្នោះដែរ។ ទន្ទឹមនឹងនោះដែរ មានមនុស្សជាច្រើន មានជំនឿជឿលើការទស្សន៍ទាយ ជាខ្លាំង។ អ្នករកស៊ី អ្នកធ្វើការ អ្នកតូច អ្នកធំ មួយចំនួន សុទ្ធតែមានជំនឿ ពាក់ព័ន្ធនឹងការទស្សន៍ទាយនេះ។ សូម្បីតែយុវវ័យ ភាគច្រើន ដែលស្រលាញ់គ្នា ឬត្រូវរៀបការជាមួយគ្នា ក៏បែរជាមានទម្លាប់ត្រូវទៅធ្វើការទស្សន៍ទាយ ពីសំណាក់គ្រូទាយ ជាមុនសិនដែរ។ ពួកគេប្រាកដជាជឿថា គ្រូទាយ អាចមើលឃើញពីអនាគត អាចដឹងថាមានសំណាងល្អ ឬសំណាងអាក្រក់បាន ដើម្បីការពារអ្នករាល់គ្នា ឲ្យចៀសពីគ្រោះចង្រៃផ្សេងៗ បានទាន់ពេល ទាន់វេលា។ បើតាមស្តាប់មើលទៅ តើអ្នកគិតថាការទស្សន៍ទាយ ពីបណ្តាគ្រូទាយ ពិតជាស័ក្តិសិទ្ធិពិតមែនឬ?
សូមមេត្តាជឿគ្រូទាយដោយការពិចារណា កុំទៅឆ្ងល់«ព្រោះតែវាពិតហ្នឹងហើយ បានជាគេទាយ» ! សំខាន់សាងអំពើល្អ ជាពលរដ្ឋល្អ នោះយើងមានសេចក្តីសុខហើយ។ ជឿថា មិនមានគ្រូទាយណាមួយ មានទ្រព្យធន ដូចអ្នកទៅឱ្យគ្រូទាយសោះ ?៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print