ថៃ នរពិទូរ ត្រូវហាងបញ្ចាំមួយប្រកាសចូលដោះស្រាយបញ្ហាលុយជាសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាសម្តែង និងជាFreshie Boy លោក ថៃ នរពិទូរ ត្រូវបានម្ចាស់ហាងបញ្ចាំមួយនៅភ្នំពេញ ប្រកាសឲ្យចូលខ្លួនដោះស្រាយបញ្ហាលុយជាបន្ទាន់។ ការប្រកាសនេះត្រូវបានធ្វើឡើងក្រោយពីអតីតតារាសម្តែងខាងលើខកខានក្នុងការយកលុយទៅបង់តាមការកំណត់។

...

ការប្រកាសជាសាធារណៈដ៏គួរឲ្យចាប់អារម្មណ៍នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៦ដោយម្ចាស់ហាងបញ្ចាំមួយឈ្មោះភ្នំប្រាក់ដែលការប្រកាសលើកឡើងថា”សូមអញ្ជើញ ឈ្មោះថៃ នរពិទូ ភេទប្រុស អាយុ 26 ឆ្នាំ ដែលបានយកសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត មកធានាដើម្បីខ្ចីលុយចំនួន 745$ សូមសាម៉ីខ្លួនចូលខ្លួនមកដោះស្រាយ រឺមកបង់ការប្រាក់ជាបន្ទាន់ មុននឹងយើងខ្ញុំចាត់វិធានការតាមផ្លូវច្បាប់… ដូច្នោះបើបងប្អូនណាស្គាល់ឈ្មោះ ថៃ នរពិទូរ សូមជួយប្រាប់គាត់ជាដំណឹង ឬ បើបានជួប ថៃ នរពិទូរ សូមទំនាក់ទំនងមកយើងខ្ញុំផង តាមរយៈទូរសព្ទ័ 092 733 7… អគុណ សូមជួយ share អោយសាម៉ីខ្លួនបានឃើញផង”។ ការប្រកាសនេះដែរត្រូវបាន ម្ចាស់ហាងបញ្ចាំខាងលើបង្ហោះជាមួយនឹងរូបថតពីរសម្លឹកជាមួយនឹងលិខិតបញ្ជាក់សំបុត្រកំណើតមួយសន្លឹករបស់អតីតតារាសម្តែងខាងលើផងដែរ។

ជុំវិញការប្រកាសរបស់ម្ចាស់ហាងបញ្ចាំខាងលើនេះគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីលោក ថៃ នរពិទូរបាននៅឡើយទេខណៈដែលទូរសព្ទលោកត្រូវបានជំនួសដោយអ្នកផ្សេង ហើយប្រាប់ថាថៃ នរពិទូរឈប់ប្រើលេខនេះហើយ។

ម្ចាស់ហាងបញ្ចាំ ភ្នំប្រាក់ភេទប្រុសដែលមិនបញ្ជាក់ឈ្មោះវិញបានលើកឡើងថា ក្រោយពីប្រកាសជាសាធារណៈមក លោក ថៃ នរពិទូរបានទាក់ទងទៅលោកដើម្បីចូលមកដោះស្រាយបញ្ហានេះហើយ ហើយលោកក៏បានលប់សានៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនោះចោលដែរ ។ លោកថានឹងបញ្ជាក់ព័ត៌មាននានាទៅកាន់អ្នកសារព័ត៌មានយើងជាថ្មីប្រសិនបើកូនបំណុលរបស់លោកមិនមកដោះស្រាយតាមការសន្យា។

ទោះជាយ៉ាងណាការប្រកាសជាសាធារណៈរបស់ម្ចាស់បំណុលត្រូវបានគេចាត់ទុកថាជាទង្វើមិនគួរគប្បី ខណៈដែលកូនបំណុលយឺតយ៉ាវក្នុងការផ្តល់សំណង ស្របជាមួយគ្នានឹងកូនបំណុលគឺជាបុគ្គលម្នាក់ត្រូវគេស្គាល់ជាតារា មិនត្រូវមានចេតនាហែកហួរអតិថិជនបែបនេះទេ ហើយម្ចាស់បំណុលក៏អាចនឹងប្រឈមមុខនឹងផ្លូវច្បាប់ពីបទបរិហាកេរ្តិ៍ជាសាធារណៈបានដែរ៕

IMG_0725

IMG_0740

image image

image

image

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print