កន្លែងទស្សនាកម្សាន្ត ថតរូបស្អាត នៅទឹកដីខេត្តសៀមរាប និងតំបន់ទេសចរណ៍៣កន្លែងនៅស្រុកជីក្រែង

ចែករំលែក៖

ខេត្តសៀមរាប ៖ រមណីយដ្ឋាន ភ្នំពើងតានាន់  ចម្ងាយ ប្រមាណ ជាជាង ៦០ គីឡូម៉ែត ពីទី រួមខេត្ត ស្ថិតនៅ ក្នុងភូមិ គោកព្នៅ ឃុំ គោកដូង ស្រុក អង្គរជុំ មានផ្ទាំងថ្ម ដុះមូល ធំៗ ដេញ ពន្លឺ ភ្លឺ ផ្លេកៗ ត្រួត លើគ្នា រប៉ាត់ រប៉ាយ រាប់ពាន់ ដុំ ទឹកអូរ ហូរ រិញៗ កាត់ថ្ម ដើមឈើ បៃតង ស្រស់អម ជាមួយ វាល ចម្ការ នៅតាម ជើង ភ្នំ ផ្កាព្រៃ ភ្នំ ពណ៌ស ក្រហម រួមទាំង ពន្លកផ្កា ចាហួយ ចេញ ត្រួយខ្ចី ដ៏ស្រស់ បំព្រង ជាមួយ ឱកាស អាច មើល ឃើញ ទិដ្ឋភាព ប្រជាជន រស់នៅ បាន ស្ទើរតែ ១៨០ ដឺក្រេ។

រមណីយដ្ឋាន ធម្មជាតិ «ភ្នំ ពើងតា នាន់» នៅ ទឹកដី ខេត្ត សៀមរាប កំពុង តែ ទាក់ទាញ ភ្ញៀវ ជាតិ និង អន្តរជាតិ ពុះពារ គ្រប់ ឧបសគ្គ ដើម្បី ទៅ ផ្តិតយក រូបភាព ធម្មជាតិដ៏ប្លែក ភ្នែក ក្រោម មេឃ មួយ នេះ។ ក្នុងនោះ
នៅតាម ដងផ្លូវ ដែល អម សងខាង ទៅ ដោយ សំណាប ពណ៌ បៃតង ខ្ចី ចំពេល មេឃ រលឹមផងដែរ។
ដោយឡែក តំបន់ទេសចរណ៍៣កន្លែងនៅស្រុកជីក្រែង ខេត្តសៀមរាប ក៏ទាក់ទាញភ្ញៀវទេសចរ ។
សូមបញ្ជាក់ថា ៖ រដ្ឋបាលស្រុកជីក្រែងសហការជាមួយប្រជាសហគមន៍នៅតាមមូលដ្ឋាននានា បានបង្កើតឱ្យមានកន្លែងទេសចរណ៍សំខាន់ៗចំនួន៣កន្លែងដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនិងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋដែលអាស្រ័យផលនៅតំបន់របស់ខ្លួន។
តំបន់ទេសចរណ៍ទាំង៣កន្លែងនោះមាន
ទំនប់ម្កាក់ ទំនប់ខ្សាក និងរមណីយដ្ឋានចំការដូងអូរមាស ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរទៅកម្សាន្តជាប្រចាំ ព្រោះថាទីនោះមានទេសភាពស្អាត អម
ទៅដោយតំបន់ភ្នំជាច្រើន ផ្ទៃទឹកដ៏ធំល្វឹងល្វើយ និងមានខ្យូសបណ្តែតទឹកសម្រាប់បម្រើជូនភ្ញៀវទៀតផង ។
អាជ្ញាធរស្រុក បានជំរុញសហគមន៍ទាំងអស់ ធ្វើយ៉ាងណាខិតខំផ្គត់ផ្គង់ម្ហូបអាហារដែលជាផលិតផលក្នុងតំបន់ផ្ទាល់ និងមានតម្លៃសមរម្យ ដែលភ្ញៀវអាចទទួលយកបាន រួមជាមួយនឹង ការថែរក្សាអនាម័យបរិស្ថាន ដែលទាក់ទាញភ្ញៀវទៅលេងម្តងហើយចង់ទៅលេងម្តងទៀត។
ទំនប់ខ្សាក រមណីយដ្ឋានចំការដូងអូរមាស មានកន្លែងអង្គុយលេងស្ទូចត្រី នៅភូមិត្រពាងធ្នួស ឃុំពង្រលើ ដោយផ្សារភ្ជាប់និងខ្សាក វត្តពើង ។
សហគមន៍ និងអាជ្ញាធរ បានសហការគ្នា លក់ម្ហូបអាហារ ត្រូវលក់ម្ហូបអាហារនៅក្នុងសហគមន៍តែម្តង។
គួរជម្រាបផងដែរថា ស្រុកជីក្រែងមានឃុំចំនួន១២ មានចំងាយប្រមាណជាង៦០គីឡូម៉ែត្រពីក្រុងសៀមរាប ក្រៅពីសក្តានុពលវិស័យទេសចរណ៍ ស្រុកនេះក៏មានសក្តានុពលវិស័យកសិកម្មជាចម្បងទី១ លើការដំាដុះដំណាំស្រូវ និងដំណាំរួមផ្សំផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print