អាល្លឺម៉ង់បន្តរងាការវាយប្រហារស្លាប់ និងរបួស​១៣នាក់

ចែករំលែក៖

មានករណីផ្ទុះយ៉ាងខ្លាំងនៅទីក្រុង Nurmberg ប្រទេសអាល្លឺម៉ងកាលពីថ្ងៃទី២៤ ខែកក្កដា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង១២នាក់រងរបួស។ ការផ្ទុះនោះត្រូវបានប៉ូលិសសង្ស័យថា ជាការបង្កៃក្រាប់បែក។

...

អ្នកនាំពាក្យស្នងការប៉ូលិសអាល្លឺម៉ង់បានបញ្ចាក់ពេលដំបូងថា អាចបណ្តាលមកពីការផ្ទុះហ្គាសនៅក្នុងភោជនីយដ្ឋានប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះឡើយ។ ក្នុងពេលជាមួយគ្នានោះ សារព័ត៌មានក្នុងតំបន់បានផ្សាយថា ការផ្ទុះស្ថិតនៅក្នុងសណ្ឋាគារ Eugens Weinstube ស្ថិតនៅលើដងផ្លូវ Pfarrstrabe ។

ប៉ូលិសអាល្លឺម៉ង់បញ្ចាក់ទៀតថា អ្នកដែលស្លាប់នោះគឺបុរសម្នាក់បានស្ពាយសាក់កាដូរចូលទៅខាងក្នុង ហើយនៅក្នុងសាក់កាដូរនោះអាចមានគ្រឿងផ្ទុះក្នុងការវាយប្រហារ។ នៅពេលនេះគេមិនទាន់ដឹងពីអត្តសញ្ញាណបុរសខាងលើនៅឡើយ។ ប៉ូលិសបន្តទៀតថា មានមនុស្ស ១២រងរបួសក្នុងនោះមាន ៣នាក់ស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់។

ក្រសួងមហាផ្ទៃអាល្លឺម៉ង់បានបញ្ចាក់ថា នេះជាការបំផ្ទុះមានចេតនា មានការគ្រោងទុក ហើយផ្ទុះចំច្រក់ផ្លូវចូលទៅកាន់ទីកន្លែងប្រគុំតន្ត្រីនៅតំបន់ Ansback ដែលមានពលរដ្ឋប្រមាណជិត៣ពាន់នាក់ចូលរួម។ នៅពេលនេះតំបន់ខាងលើត្រូវបានបិទហើយពលរដ្ឋដែលមានផ្ទះនៅទីនោះមិនអាចត្រឡប់ចូលផ្ទះវិញឡើយ។

ការប្រគុំតន្ត្រីកណ្តាលវាលត្រូវបានលុបចោលភ្លាមៗ ចំណែកទស្សនិកជននិងភ្ញៀវទេសចរណ៍ក៏ត្រូវចាកចេញពីទីនោះជាបន្ទាន់ផងដែរ។

នេះជាការវាយប្រហារលើកទី៣ហើយនៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមក ។ កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា មានខ្មាន់កាំភ្លើងដល់ទៅ៣នាក់ចូលរួមធ្វើសកម្មភាពបណ្តាលឲ្យមានអ្នកស្លាប់៩នាក់ និងរាប់សិបនាក់រងរបួស ។

ប៉ូលិសទីក្រុងម៉ុយនិច ក៏បានបញ្ចាក់ដែរថា ខ្មាន់កាំភ្លើង៣នាក់ បំពាក់កាំភ្លើងស្វ័យប្រវត្តិបើកការបាញ់ប្រហារក្នុងនោះមានម្នាក់ពាក់អាវការពារគ្រាប់ទៀតផង។ អត្តសញ្ញាណខ្មាន់កាំភ្លើងមិនទាន់បានដឹកនៅឡើយ ។

តាមគេហទំព័រ Spiegel បានឲ្យដឹងថា ក្រោយការបាញ់ប្រហារភ្លាម ក្រុមអ៊ិស្លាម IS បានចេញមុខទទួលស្គាល់ថា ជាទង្វើរបស់ក្រុមខ្លួន ។ ខ្មាន់កាំភ្លើងដែលបាញ់ប្រហារបានរស់នៅទីក្រុងម៉ុយនិច ពីរឆ្នាំកន្លងមកហើយ ។

នៅក្នុងការវាយប្រហារផ្សេងទៀតពេលថ្មីៗនេះគឺយុវជនមិនស្គាល់អត្តសញ្ញាណបានប្រើកាំបិតវាយប្រហារដេញកាប់ពាសវាលពាសកាលនៅលើរថភ្លើង ស្ថិតនៅរដ្ឋ Bavaria ប្រទេសអាល្លឺម៉ង់ ។ សារព័ត៌មាន DPA របស់អាល្លឺម៉ង់បានផ្សាយថា ប៉ូលិសបានបាញ់សម្លាប់ជនដៃដល់។

អ្នកនាំពាក្យស្នងការប៉ូលិសបានឲ្យដឹងថា ប៉ូលិស ៣នាក់រងរបួសធ្ងន់ និងម្នាក់រងរបួសស្រាលមុនពេលប៉ូលិសបាញ់សមា្លប់ជនដៃដល់ ។ សារព័ត៌មាន CNN បានដកស្រងប្រភពព័ត៌មានពីកម្លាំងប៉ូលិសបានឲ្យដឹងថា ជនដៃដល់គឺជាយុវជនអាយុ១៧ឆ្នាំដើមកំណើតជនជាតិអាហ្វានិស្ថាន។

ប៉ូលិសបានឲ្យដឹងថា ជនវាយប្រហារបានប្រើប្រាស់កាំបិតខ្វែវ និងកូនកាំបិត ក្នុងការធ្វើសកម្មភាព ។ ជនដៃដល់រងការបាញ់សម្លាប់ពេលព្យាយាមរត់គេចចេញពីរថភ្លើងបន្ទាប់ពីអ្នកបើកបរបានសម្រេចចតជាបន្ទាន់។

ហេតុការខាងលើកើតឡើងក្រោយពេលរថភ្លើងធ្វើដំណើរពីស្រុក Treuchtlingen ទៅកាន់ទីក្រុង Wurzburg ។ ផ្លូវដែកខាងលើត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន ដើម្បីឲ្យប៉ូលិសបើកការស្រាវជ្រាវ។ នៅពេលនេះមិនទាន់មានព័ត៌មានស្តីពីសកម្មភាពវាយប្រហារខាងលើនៅឡើយ ។

ការវាយប្រហារទាំង៣លើកកន្លងមកគឺជា សញ្ញាប្រកាសអាសន្នមួយសម្រាប់ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីបារាំងនិងប៊ែលហ្សិក។ ប៉ូលិសអាល្លឺម៉ង់បង្កើតការការពារសន្តិសុខយ៉ាងតឹងតែង ទប់ស្កាត់ការវាយប្រហារកើតឡើងជាទ្រង់ទ្រាយធំ៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print