ស្ដ្រីលើឆាកនយោបាយនិងកាន់តំណែងកំពូលប្រកបដោយគ្រោះថ្នាក់

ចែករំលែក៖

នយោបាយត្រូវគេចាត់ទុកថា ជាឆាក ល្ខោនឬទីលានប្រយុទ្ធសម្រាប់បុរស ប៉ុន្ដែ ពេលនេះពិភពលោកបានផ្លាស់ប្ដូរធ្វើឲ្យស្ដ្រី កាន់តែមានឥទ្ធិពលច្រើនឡើងនៅក្នុងឆាក នយោបាយ ហើយកាន់តំណែងកំពូលៗ លើពិភពលោកដែលមានតួនាទីដោះស្រាយ បញ្ហាវិវាទទាំងនៅក្នុងស្រុកទាំងនៅក្រៅស្រុក ដូចជាអធិការបតីអាល្លឺម៉ងប្រធានា ធិបតី ប្រេស៊ីលអតីតរដ្ឋមន្ដ្រីការបរទេស អាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន ពេលនេះជាបេក្ខភាពប្រធានាធិបតីលេចធ្លោជាងគេនៅក្នុងការបោះឆ្នោតអាមេរិកនាពេលខាងមុខ។

...

មានប្រទេសមួយចំនួនកៅអីតំណាង រាស្ដ្រនៅក្នុងរដ្ឋសភាមានស្ដ្រីរហូតដល់ជាង ៥០ភាគរយ។ ចាប់តាំងពីមានសិទ្ធិពេញលេញក្នុងការឈរឈ្មោះបោះឆ្នោតស្ដ្រី ទទួលបានជោគជ័យក្នុងការប្រកួតប្រជែង ក្នុងការទាមទារយកសិទ្ធិស្មើភាពក្នុងឆាកនយោបាយជាតិ និងអន្ដរជាតិ។ ប៉ុន្តែពេលនេះស្ដ្រីមិនទាន់មានសំឡេងភាគច្រើន នៅឡើយទេ បើប្រៀបធៀបជាមួយនឹង បុរស បើគិតក្នុងរយៈពេល១០០ឆ្នាំកន្លងមក។ មកទល់ពេលនេះសភាបណ្ដា ប្រទេសនៅលើពិភពលោកមានស្ដ្រី១៨,៤ ភាគរយ។ មានប្រទេស១១០លើពិភព លោកមានច្បាប់ជួយដល់ស្ដ្រី និងផ្ដល់អា ទិភាពឱ្យស្ដ្រីឡើងកាន់តំណែងសំខាន់ៗក្នុង ប្រទេស។

ថ្មីៗនេះមានស្ដ្រីជាច្រើនរូបបង្ហាញខ្លួនលើឆាកនយោបាយ ដោយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារផ្សេងៗ ដែលបុរសមួយចំនួនមិនអាចធ្វើបាន។ ស្ដ្រីទាំងនោះមានដូចជា លោកស្រី ហ៊ីល ឡារី គ្លីនតុន, អធិការបតីអាល្លឺម៉ង់ អេន ហ្គីឡា ម៉ាកកែល, ប្រធានាធិបតីអាហ្សង់ទីន គ្រីស្ទីណា ភឺណេនដេស, លោកស្រី ហ្សឺ លីប ដែលជាស្ដ្រីមានសិទ្ធិអំណាច បំផុត នៅទ្វីបអាហ្វ្រិក… និងមានស្ដ្រីកាន់តែច្រើន ឡើងពីមួយថ្ងៃទៅមួយថ្ងៃបានឈានដល់តំណែងកំពូលដោយសារសមត្ថភាពនយោ បាយនិងភាពទន់ភ្លន់ ប៉ិនប្រសប់ ក៏ដូចជា ភាពរឹងមាំលើផ្នែកនយោបាយ។ លោកស្រី ឌីលម៉ារ៉ូស សេហ្វ ប្រធានាធិបតីប្រេស៊ីលដែលគេផ្ដល់រហស្សនាមថា “ស្ដ្រីដែកថែប” របស់ប្រេស៊ីល។ លោកស្រីជាតំណាងរូបភាពនៃស្ដ្រីសម័យថ្មីដែលមានភាពឈ្លាសវៃ ទន់ភ្លន់ ប៉ុន្ដែរឹងប៉ឹងនៅក្នុងការដោះស្រាយរាល់បញ្ហាផ្សេងៗ។

ស្ដ្រីដែកថែបរបស់ប្រើស៊ីល

លោកស្រី ឌីលម៉ា រ៉ូសសេហ្វត្រូវគេបោះឆ្នោតឲ្យធ្វើជាប្រធានាធិបតីនៅក្នុង ប្រទេសដែលមានពលរដ្ឋជិត២០០លាន នាក់ ហើយក៏ជាប្រទេសមហាអំណាច ទើបតែលេចធ្លោលើពិភពលោកក្នុងការបោះ ឆ្នោតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១០ ដោយមានសំឡេងគាំទ្រ៥៦ភាគរយ។ លោកស្រីបានស្បថឡើងកាន់តំណែងនៅ ថ្ងៃទី១ ខែមករា ឆ្នាំ២០១១ ក្លាយជាប្រធានាធិបតីដំបូងគេបង្អស់របស់ប្រេស៊ីល។

នៅក្នុងពិធីស្បថឡើងកាន់តំណែងរបស់ លោកស្រីនោះអាកាសធាតុនៅទីក្រុងប្រាស ស៊ីលៀមានភ្លៀងធ្លាក់យ៉ាងខ្លាំង ប៉ុន្ដែពល រដ្ឋរាប់ពាន់នាក់សុខចិត្ដឈរហាលភ្លៀង រង់ចាំស្វាគមន៍ស្ដ្រីទី១ ដែលមានសមត្ថភាព អង្គុយលើកៅអីប្រធានាធិបតីក្នុងប្រទេស នេះ។ រដ្ឋមន្ដ្រីការបរទេសអាមេរិកលោកស្រី ហ៊ីលឡា រីគ្លីនតុន ក៏បានអញ្ជើញចូលរួមផងដែរនៅក្នុងចំណោមភ្ញៀវបរទេស ជាង៥០នាក់នៅក្នុងពិធីស្បថឡើងកាន់ តំណែងរបស់ លោកស្រី ឌីលម៉ា រ៉ូសសេហ្វ។

មុនពេលឡើងកាន់តំណែងលោកស្រី ឌីលម៉ា រ៉ូសសេហ្វ អាយុ៦២ឆ្នាំ មិនដែល មានឈ្មោះដ៏ល្បីល្បាញទេ ទាំងនៅក្នុង ប្រទេសប្រេស៊ីលទាំងនៅក្រៅប្រទេស។ លោកស្រីជាស្ដ្រីធម្មតាម្នាក់នៅក្នុងជួររដ្ឋាភិបាល ហើយក៏មិនដែលចេញឈរឈ្មោះបោះឆ្នោតម្ដងណាដែរ។ ខណៈនោះលោកស្រីជាគ្រាប់ពេជ្រមួយគ្រាប់ដែលគេមិន ទាន់ច្នៃមិនទាន់ប្រទះឃើញ ប៉ុន្ដែពេលនេះ លោកស្រីបានបញ្ចេញពន្លឺទាំងក្នុង និងក្រៅ ប្រទេសតំណាងឱ្យភាពថ្លៃថ្នូរត្រចះត្រចង់ របស់ស្ដ្រី។

ជីវិតប្រឡូកក្នុងឆាកនយោបាយរបស់លោកស្រីប្រធានាធិបតីប្រេស៊ីលប្រឈម នឹងទុក្ខលំបាកយ៉ាងខ្លាំង។ លោកស្រីធ្លាប់ទទួលរងការចាប់ឃុំខ្លួនរយៈពេល៣ឆ្នាំ ដោយសារបានចូលរួមធ្វើបដិវត្ដន៍ប្រឆាំងនឹងរបបផ្ដាច់ការនៅប្រេស៊ីល។ ក្នុងពេល នោះលោកស្រីរងការប្រមាថមើលងាយ គ្រប់បែបយ៉ាងទៀត។

ប៉ុន្ដែក្រោយពេលទុក្ខលំបាកបានឆ្លង ផុតវិថីនយោបាយរបស់លោកស្រីប្រព្រឹត្ដទៅយ៉ាងរលូន។ លោកស្រីចូលរួមជាមួយគណបក្សពលកររបស់អតីតប្រធានាធិបតី លូឡា ដាស៊ីលវ៉ា ហើយក្លាយជាដៃស្ដាំដ៏មានឥទ្ធិពលបំផុតរបស់ប្រធានាធិបតីនាពេលនោះ។ ពេលដែលលោក ដាស៊ីលវ៉ាក្លាយជាប្រធានាធិបតីប្រេស៊ីលលោកស្រីត្រូវគេតែងតាំងនៅក្នុងតំណែងសំខាន់ៗ។ ពេលដំបូងលោកស្រីត្រូវគេតែងតាំងឱ្យកាន់ តំណែងជារដ្ឋមន្ដ្រីក្រសួងថាមពល ក្រោយមកកាន់តំណែងជាអគ្គលេខាធិការក្រសួងមហាផ្ទៃដែលជាតំណែងដ៏មានឥទ្ធិពលស្មើ នឹងនាយករដ្ឋមន្ដ្រី។
អ្នកដែលស្គាល់លោកស្រី រ៉ូសសេហ្វ បានវាយតម្លៃថា លោកស្រីជាមនុស្សរឹងមាំ ហើយត្រូវពលរដ្ឋប្រេស៊ីលចាត់ទុកថា ជា ស្ដ្រីដែកថែប។

ការណ៍ដែលលោកស្រីក្លាយជាប្រធានាធិបតីប្រេស៊ីលក៏ព្រោះតែមានការគាំទ្រពីអតីតប្រធានាធិបតី ដាស៊ីលវ៉ា នៅក្នុង ការឃោសនាបោះឆ្នោត និងក្នុងសុន្ទរកថា ពេលឡើងកាន់តំណែង។ ពេលនោះលោក ស្រីនិយាយយ៉ាងមុតមាំថា ពលរដ្ឋប្រេស៊ីល ជិត២០០លាននាក់នឹងមើលឃើញយ៉ាងច្បាស់ពីជីវភាពរស់នៅកាន់តែល្អប្រសើរឡើងរបស់ពួកគេ។

លោកស្រីមានភាពល្បីល្បាញដោយសារគោលនយោបាយសេដ្ឋកិច្ចសំខាន់ៗ ក្នុងនោះមានវិស័យធនាគារ វិស័យប្រេង កាត និងថាមពលជាដើម។ ដើម្បីទទួល បានជោគជ័យក្នុងការកែប្រែនានា លោកស្រីបានជំរុញឱ្យរដ្ឋសភាមានកិច្ចពិភាក្សាស្ដីអំពីគោលនយោបាយអភិវឌ្ឍន៍របស់លោកស្រី។

ជាមួយនឹងភាពជោគជ័យល្បីល្បាញ នាពេលបច្ចុប្បន្នលោកស្រីក៏ប្រឈមនឹង ឧបសគ្គជាច្រើនក្នុងពេលអនាគតដែល កំពុងរង់ចាំ។ ផលលំបាកដ៏ធំធេងនោះ លោកស្រីត្រូវតែធ្វើយ៉ាងណាដើម្បីអូសទាញ ការគាំទ្ររបស់ប្រជាពលរដ្ឋក៏ដូចជាអតីតប្រធានាធិបតីដាស៊ីលវ៉ាឱ្យបាន ពីព្រោះ ប្រធានាធិបតីកាន់តំណែងបាន២អាណត្ដិជាប់គ្នារយៈពេល៨ឆ្នាំនេះ មានប្រជាពល រដ្ឋគាំទ្ររហូតដល់៨៧ភាគរយ។ ផល លំបាករបស់លោកស្រីគឺធ្វើយ៉ាងណាឱ្យ ពលរដ្ឋគាំទ្រប្រហាក់ប្រហែលអតីតប្រធា នាធិបតី។ ក្រៅពីនេះលោកស្រីបន្ដកម្មវិធីជួយដល់សេដ្ឋកិច្ចនយោបាយប្រេស៊ីល ឱ្យកាន់តែមានឥទ្ធិពលលើឆាកអន្ដរជាតិ ពិសេសគោលដៅផ្លាស់ប្ដូររូបភាពប្រេស៊ីល តាមរយៈការប្រារឰបាល់ទាត់ពិភពលោកឆ្នាំ២០១៤ កីឡាអូឡាំពិករដូវរំហើយឆ្នាំ ២០១៦ និងជួយឱ្យទឹកដីនៅតំបន់អាមេរិកឡាទីនមួយនេះក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំទី៥លើពិភពលោក។

ផ្លូវនៅវែងឆ្ងាយដើម្បីរង់ចាំលោកស្រី បញ្ជាក់ពីសមត្ថភាពនយោបាយដ៏ប៉ិនប្រសប់ របស់ស្ដ្រីមិនចាញ់បុរសៗឡើយ។
នៅក្នុងទ្វីបអាស៊ីក៏មានមេដឹកនាំជាច្រើន ដែលជាស្ត្រីក្នុងនោះមានប្រធានាធិបតីកូរ៉េខាងត្បូង មេដឹកនាំកោះតៃវ៉ាន់ជាដើម។

នៅក្នុងប្រទេសជាច្រើននាសម័យកាល បុរសស្ដ្រីមានភាពស្មើគ្នានេះបុរសជាច្រើន ចាត់ទុកថា ស្ដ្រីមានសមត្ថភាពគ្រប់គ្រាន់អាចដឹកនាំប្រទេសបានល្អជាងបុរសទៅ ទៀត។ នៅប្រទេសមួយចំនួនមានអ្នកគាំទ្រ ស្ដ្រីឱ្យឡើងកាន់តំណែងជាន់ខ្ពស់រហូតដល់ ៨១ភាគរយ។ ប៉ុន្ដែនៅក្នុងប្រទេសមួយចំនួនដែល ប្រកាន់វណ្ណៈនៅតែមិនអនុញ្ញាតឱ្យស្ដ្រី គ្រប់គ្រងតំណែងសំខាន់ៗផ្នែកនយោបាយ ឡើយ ដោយប្រទេសទាំងនោះចាត់ទុកស្ដ្រីជាអ្នកបម្រើកិច្ចការក្នុងផ្ទះ ប៉ុណ្ណោះ ហើយបុរសទើបមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ។ ទាំងនោះជាទ្រឹស្ដីហួស សម័យមិនស័ក្ដិសមក្នុងសម័យកាលនៃ សតវត្សទី២១នោះឡើយ។ ក្រុមអ្នកវិភាគនយោបាយយល់ឃើញ ថា នៅថ្ងៃអនាគតស្ដ្រីនឹងកាន់តំណែង សំខាន់ៗលើពិភពលោកច្រើនជាងបុរស ហើយនឹងទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការដឹកនាំលើគ្រប់វិស័យ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នស្ដ្រីមិន មែនជាអ្នកនៅតែក្នុងផ្ទះដាំស្លមើលកូនដូចពីមុនទៀតឡើយ គឺស្ដ្រីក៏អាចអង្គុយកៅអីប្រធានាធិបតី និងឡើងទៅទីអវកាសដូចជា បុរសដែរ។
ស្ដ្រីនិងការងារប្រកបដោយគ្រោះថ្នាក់នៅក្នុងសង្គមបច្ចុប្បន្នធ្វើឲ្យតួនាទីរបស់ស្ដ្រីកាន់តែត្រូវគេលើកតម្កើង ហើយកាន់ តែសំខាន់ឡើង។ តាមតួលេខរបស់អង្គការ ពលកម្មពិភពលោកបានឱ្យដឹងថា ស្ដ្រីបានចូលរួមក្នុងសកម្មភាពសង្គមកាន់តែច្រើនឡើង។ ទោះបីភាគច្រើនស្ដ្រីធ្វើការងារលើវិស័យដែលមានប្រាក់បៀវត្សតិចតួចក៏ដោយ។ ទន្ទឹមនឹងនោះក៏នៅមានស្ដ្រីជាច្រើនទៀតដែលមានភាពក្លាហានបំពេញការងារប្រកបដោយគ្រោះថ្នាក់ដែលមានប្រាក់បៀវត្សខ្ពស់ជាងបុរស។

ហេតុដូច្នេះក្នុងចំណោមការងាររាប់រយនៅមានការងារ៨ដែលស្ដ្រីអាចរកប្រាក់ បានច្រើនជាងបុរស។ នៅក្នុងការងារជាក់ស្ដែងស្ដ្រីមិនត្រឹមតែមិនចាញ់បុរសនោះទេ គឺថែមទាំងមានឥទ្ធិពលជាងបុរសធ្វើកិច្ចការមួយចំនួនដែលបុរសមិនអាចធ្វើបាន។ ចូលរួមក្នុងសមរភូមិដើម្បីប្រមូលព័ត៌មានតាមការរៀបរាប់របស់ស្ដ្រីជាអ្នកសារ ព័ត៌មានរបស់បណ្ដាញព័ត៌មានស៊ីអិនអិន នាង សារ៉ា ស៊ីដណឺ បានរៀបរាប់អំពីរឿងរ៉ាវពាក់ព័ន្ធនឹងស្ដ្រីអ្នកសារព័ត៌មាន “មាន តែការស្រឡាញ់ការងារប៉ុណ្ណោះទើបធ្វើឱ្យស្ដ្រីបោះបង់ស្រុកកំណើតទៅកាន់តំបន់ធ្វើសង្គ្រាមប្រឈមនឹងគ្រោះថ្នាក់ដើម្បីប្រមូល នូវព័ត៌មានសំខាន់ៗទាំងរូបថត និងខ្សែអាត់ វីដេអូសម្រាប់ផ្ដល់ឱ្យមនុស្សរាប់លាននាក់ ដែលចង់ដឹងចង់ឮ”។

នៅក្នុងការវាយ ប្រហារភេរវកម្មនៅទីក្រុងមុមបៃ ប្រទេស ឥណ្ឌាកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៨ នាង សារ៉ា ស៊ីដណឺ ជាសាក្សីមួយរូបដែលមើលឃើញពីហេតុការណ៍វាយប្រហារភេរវកម្មនោះ ឮសូរសំឡេងស្រែកទ្រហោយំឱ្យ ជួយ និងសំឡេងកាំភ្លើង គ្រាប់បែកផ្ទុះលាន់ កងរំពង។ ក៏ដូចជាស្ដ្រីអ្នកសារព័ត៌មាននៅលើសមរភូមិដទៃទៀតដែរ ជាមួយនឹង បេះដូងរន្ធត់របស់ស្ដ្រី និងសម្ដីទន់ភ្លន់ប្រកប ដោយមនោសញ្ចេតនា ហើយអ្វីដែលមើល ឃើញដោយផ្ទាល់ភ្នែកនាង សារ៉ា ស៊ីដណឺ បានក្លាយជាអ្នកយកព័ត៌មានមួយដែលមាន គេស្រឡាញ់រាប់អានបំផុតនៅទីក្រុងមុមបៃ។

អ្នករួមអាជីពជាមួយនាងសារ៉ា

ស៊ីដណឺ គឺនាង ខេតអាដាយ ដែលជាអ្នកដឹកនាំកម្ម វិធី “អ្នកយកព័ត៌មានក្នុងសមរភូមិ ” សម្រាប់ បណ្ដាញទូរទស្សន៍ប៉ុស្ដិ៍លេខ៤របស់ប៊ីប៊ី ស៊ី ក៏ជាស្ដ្រីអ្នកសារព័ត៌មានមានវត្ដមាននៅក្នុងតំបន់ដែលក្ដៅបំផុតនៃសង្គ្រាមដែល កើតឡើងនៅជុំវិញពិភពលោក។ នាង ខេត អាដាយ ធ្លាប់បានបង្ហាញថា ចាប់តាំងពី នាងធ្វើការឱ្យភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីមកនាងបានធ្វើដំណើរទៅកាន់ប្រទេសជា ច្រើន ពិសេសនៅតំបន់ដែលមានការវាយប្រហារបង្ហូរឈាមគ្នាជាកន្លែងដែលគេចាត់ទុកថា សម្រាប់អ្នកសារព័ត៌មានបុរសមានក្ដីក្លាហានទើបអាចចូលទៅដល់។

តាមតួលេខមួយដែលមិនទាន់ច្បាស់លាស់របស់សហព័ន្ធអ្នកសារព័ត៌មានក្នុង អំឡុងសង្គ្រាមលោកលើកទី២ ស្ដ្រីជាអ្នកសារព័ត៌មានចូលរួមក្នុងសមរភូមិមានរហូត ដល់ជាង៥០០នាក់ ក្នុងនោះមានអ្នកសារព័ត៌មានមកពីអាមេរិក១៣០នាក់។

អង្គរក្សការពារបុគ្គលសំខាន់ៗ

បច្ចុប្បន្នស្ដ្រីមិនត្រឹមតែដើរតួនៅលើឆាក នយោបាយនៅក្នុងសមរភូមិប៉ុណ្ណោះទេ ថែមទាំងធ្វើជាអង្គរក្សការពារដល់អ្នកធំៗបានយ៉ាងល្អទៀតផង។ នៅក្នុងប្រទេស ទួរគីក្នុងចំណោមអង្គរក្ស៧៥០នាក់មាន ស្ដ្រី២០០នាក់ ដែលមានសមត្ថភាពការពារ បានយ៉ាងល្អជាងបុរសទៅទៀត។ នៅក្នុង ប្រទេសចិនក៏ដូច្នោះដែរ ក្រុមហ៊ុនការពារសុវត្ថិភាពមានរហូតជាង២.៧០០កន្លែង មានកងការពារជាង២លាននាក់ ហើយស្ដ្រីមានរហូតដល់១ភាគ៤ក្នុងចំណោមនោះ៕

dd

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print