ខេត្តកោះកុង ៖ ដោយ អនុវត្ត តាម បទ បញ្ជា លោក ឧត្ដមសេនីយ៍ ទោ គង់ មនោ ស្នងការ នគរបាល ខេត្ត កោះកុង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៥:៣៤នាទី ម្សិលមុិញ នៅចំនុចម្តុំបន្ទប់ជួល ស្ថិតក្នុងភូមិស្មាច់មានជយ័ សង្កាត់ស្មាច់មានជយ័ កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បង្ក្រាប បា នករណីក្មេងទំនើងមួយក្រុម ប្រដាប់ដោយកាំបិតផ្គាក់៣ដើម បំរុង ធ្វើសកម្មភាពប្រព្រឹត្តបទល្មើសទៅលើភាគីម្ខាងទៀត តែទៅមិនជួប ក៏ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ច ចេញបង្កាទប់ស្កាត់ និងឃាត់ខ្លួនបានទាន់ពេលវេលា។
សមត្ថកិច្ចបានបញ្ជាក់ថា ៖ ជនសង្ស័យ មាន គ្នា ចំនួន ០៣នាក់រួមមាន ៖
១.ឈ្មោះញៀន ណារិទ្ធ (ហៅសូរ)ភេទប្រុស អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ០១ សង្កាត់ស្មាច់មានជយ័។
២.ឈ្មោះនី សំសានុ ភេទប្រុស អាយុ១៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។
៣.ឈ្មោះផល បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។
ករណីឃាត់ខ្លួននេះសមត្ថកិច្ចចាប់យកវត្ថុតាង រួមមាន ៖
-កាំបិតផ្គាក់៣ដើម ។
សមត្ថកិច្ចបន្តថា ៖ ករណីនេះជំនាញកំពុងកសាងសំនុំរឿងបញ្ជូនទៅការិយាលយ័ជំនាញខេត្តដើម្បីចាត់ការបន្តតាមនិតិវិធី៕