លិខិតមិត្តអ្នកអាន៖ ទឹកដក់ក្លាយជាទឹក ស្អុយច្រើនថ្ងៃនៅផ្លូវលេខ៥៩៨ ម្តុំត្រឡោកបែក

ចែករំលែក៖

យើងខ្ញុំជាប្រជាពលរដ្ឋនៅចំណុចផ្លូវលេខ៥៩៨ ម្តុំត្រឡោកបែកមើលឃើញថា ផ្លូវ នេះកំពុងមានទឹកដក់ច្រើនថ្ងៃ ហើយបានក្លាយជាទឹកស្អុយដែលអាជ្ញាធរមូលដ្ឋាន មើលមិនឃើញទុកឲ្យមានផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ ធ្វើឲ្យមជ្ឈដ្ឋានប្រជាពលរដ្ឋខ្សឹបខ្សៀវរិះគន់យ៉ាងខ្លាំង ។

...

អ្នកដំណើរជាច្រើននាក់បាននិយាយដូចគ្នាថា ទឹកស្អុយដែលដក់នៅតាមបណ្ដោយ ផ្លូវលេខ៥៩៨ ម្តុំត្រឡោកបែក ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួល គោកគឺដោយសារ ទឹកភ្លៀង ហើយណាមួយប្រពន្ធ័លូប្រហែលជាស្ទះមិនអាចនាំទឹកទៅបានក៏ធ្វើឲ្យទឹក ដក់រហូតក្លាយជាស្អុយបែបនេះតែម្តង ។

ប្រជាពលរដ្ឋថា មកទល់ពេលនេះហើយគេមិនបានឃើញអាជ្ញាធរមូលដ្ឋានដូចជាថ្នាក់ខណ្ឌទួលគោកចុះមករវល់អើពើឡើយដោយទុកឲ្យទឹកស្អុយនេះនៅដក់លើផ្លូវលេខ៥៩៨ដែលធ្វើឲ្យសិស្សានុសិស្សអ្នកធ្វើដំណើរ ពិសេសប្រជាពលរដ្ឋរស់នៅ តំបន់នោះរងក្លិនស្អុយឆ្អេះឆ្អាប ប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ពួកគាត់យ៉ាងខ្លាំង ។

ទោះជាយ៉ាងណាក្ដី អ្នកធ្វើដំណើរក៏ដូចជា ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ពួកគាត់មិនហ៊ានបញ្ចេញមតិអ្វីច្រើនទេបានត្រឹមលួចរអ៊ូរទាំថា ធុំក្លិនពិបាកដកដង្ហើមពិបាកក្នុងការហូបចុកតែប៉ុណ្ណោះ។ ដូច្នេះអ្វីដែលសំខាន់ពួកគាត់ចង់ឲ្យអាជ្ញាធរយកចិត្ត ទុកដាក់ខ្លះចំពោះបញ្ញានេះនិងចុះមកអើពើផងកុំទុកឲ្យទឹកដកមានក្លិនស្អុយបែបនេះវាធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃ ៕

aeed9944fb4030d557eef85338c2c17e_XL

ដោយ៖ ប្រជាពលរដ្ឋម្នាក់

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print