ខេត្តតាកែវ៖ មុននេះបន្តិចមានសេចក្តីរាយការណ៍បានឲ្យដឹងថាៈ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកបាទី ដឹកដោយលោក ងាន់ សារី អធិការនគរបាលស្រុក សហការណ៍ជាមួយកម្លាំងនគរបាលខេត្តកំពត បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួននារីសង្ស័យជាឃាតករ ដែលសម្លាប់មិត្តស្រីរបស់ខ្លួននៅរមណីដ្ឋានទន្លេបាទី ស្រុកបាទី ខេត្តតាកែវ ដ៏សហាវឃោរឃៅនោះហើយ។
លោក ងាន់ សារី អធិការនគរបាលស្រុកបាទីបានឲ្យដឹងថាៈ នារីសង្ស័យជាឃាតក ត្រូវឃាត់ខ្លួននេះមានឈ្មោះ សាត មករា (ហៅស្រីនី) អាយុ២៥ឆ្នាំ ស្នាក់នៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌចាប់ខ្លួនបាននៅចំណុចក្នុងផ្សារតានី ស្រុកអង្គរជ័យ ខេត្តកំពត នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ។ លោកអធិការបន្តថាៈ នារីសង្ស័យជាឃាតក ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរនៅអធិការដ្ឋានស្រុកបាទី ខេត្តតកែវ។
គួរបញ្ជាក់ថាៈ នារីរងគ្រោះដែលត្រូវមិត្តភក្តិស្រីអារកសម្លាប់ទម្លាក់ទឹកនៅរមណីយដ្ឋានបាទីនោះ គឺនៅវេលាម៉ោង៩និង៤០នាទី ព្រឹកថ្ងៃទី២០កក្កដានោះត្រូវបានគេស្គាល់អត្តសញ្ញាណហើយ មានឈ្មោះ សុជាតិ អាយុ២២ឆ្នាំ រស់នៅភូមិព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល។ ប្រភពខ្លះបានអះអាងថាៈ ក្រោយកើតហេតុ គេបានឃើញនារីម្នាក់ជិះម៉ូតូ ដោយមានប្រឡាក់ឈាមនៅលើអាវ បានជិះចូលទៅក្នុងផ្សារដើមអំពិល ស្រុកកណ្តាលស្ទឹង ក្នុងបំណងទិញអាវដោះដូរ ដែលប្រឡាក់ឈាមនោះចេញ បន្ទាប់មកស្ត្រីនោះក៏ជិះម៉ូតូចេញទៅបាត់ស្រមោលតែម្តង។
ខណៈនេះ ក្រុមគ្រួសាររបស់ជនរងគ្រោះ បានទៅទទួលយកសព ដើម្បីយកមកធ្វើបុណ្យនៅគេហដ្ឋានជនរងគ្រោះក្នុងភូមិព្រៃសំរោង ក្រុងទឹកខ្មៅតាមប្រពៃណី។
គួរំលឹកផងដែរថាៈ មុនពេលកើតគេឃើញវេលាម៉ោងប្រមាណ៧ព្រឹក នារីវ័យក្មេង២នាក់បានជិះម៉ូតូម៉ាកវ៉េវមួយគ្រឿងមិនចាំស្លាកលេខ ទៅអង្គុយសាងសងនៅលើកញ្ចុះ រមណីយដ្ឋានទន្លេបាទី បន្ទាប់មកមិនដឹងជាមានរឿងអ្វីកើតឡើងនោះទេ ស្រាប់តែគេឃើញមាននារីម្នាក់បានយកកាំបិតចាប់អារកមិត្តភក្តិរបស់ខ្លួន រួចរុញទម្លាក់ទឹក បណ្តាលឲ្យស្លាប់ បន្ទាប់មកនារីរូបនោះ បានជិះម៉ូតូវ៉េវ គេចខ្លួនបាត់ភ្លាមៗ។
ករណីនេះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ នឹងស្វែងរកសាច់ញាតិ ហើយដល់ព្រលប់ថ្ងៃកើតហេតុទើបសមត្ថកិច្ច ស្គាល់អត្តសញ្ញាណនារីរងគ្រោះប្រគលលអោយយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សីលា