សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលចាំបាច់ត្រូវដាក់ចេញគោលនយោបាយទាំងឡាយណា ដើម្បីធានាឱ្យបានដាច់ខាតនូវសន្តិភាព

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល» នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ដរាបណាប្រទេសយើងនៅមានសន្តិភាព ហើយស្ថិរភាពសង្គមយើងនៅថែរក្សាបាន នោះការបន្តរីកធំធាត់របស់រាជធានីភ្នំពេញនិងខេត្តកណ្តាល ក៏កាន់តែកើនថែមទៀតដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ រាជរដ្ឋាភិបាលចាំបាច់ត្រូវតែដាក់ចេញគោលនយោបាយនានា ដើម្បីធានាឱ្យបានដាច់ខាតនូវសន្តិភាពកុំឱ្យផ្ទុះសង្រ្គាមឡើងវិញ ព្រោះបើគ្មានស្ថិរភាពសង្គមទេ នោះយើងមិនអាចរស់នៅដោយសុខសប្បាយបានទេ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តទៅដល់ក្រុមហ៊ុនឯកជនមកធ្វើការវិនិយោគកន្លែងចតឡានទំនើបនៅក្នុងរាជធានីភ្នំពេញ ដោយថាបច្ចុប្បន្នបន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធបានអភិវឌ្ឍន៍ ស្តានភាពប្រជាជនមានភាពធូរធារ បញ្ហាចោទសំខាន់មួយគឺទាក់ទងជាមួយនឹងការកកស្ទះចរាចរណ៍និងខ្វះកន្លែងចតរថយន្ត។
សម្ដេចធិបតីបានថ្លែងថា៖ «យើងដោះស្រាយបញ្ហាដែលមានចំពោះមុខ អ្វីដែលមានស្រាប់ត្រូវប្រើអស់លទ្ធភាព ដោះស្រាយបញ្ហាលំហូរចរាចរណ៍និងការកកស្ទះ រួមទាំងចំណតយានយន្តផងដែរ»។សម្ដេចមើលឃើញថាក្នុងស្ថានភាពដែលជីវភាពពលរដ្ឋក្នុងរាជធានីភ្នំពេញមានភាពធូរធារហើយការប្រើប្រាស់យានយន្តមានច្រើនការវិនិយោគចំណតរថយន្តគឺជាការវិនិយោគមួយដែលឆាប់ទទួលបានផលចំំណេញ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print