អត់លុយឱ្យថ្លៃមន្ទីរពេទ្យកាល់ម៉ែត្ររត់ចេញមកដេកញាក់នៅតាមផ្លូវ 

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរត់ចេញពីមន្ទីរពេទ្យកាល់ម៉ែត ទាំងមានជំងឺគ្រុនញាក់ធ្ងន់ធ្ងរហើយបានមកដេកនៅតាមផ្លូវ ដោយសារគ្មានលុយឱ្យថ្លៃពេទ្យ បន្ទាប់ពីមានជង្ងឺគ្រុនក្តៅញាក់ចូលព្យាបាលនៅមន្ទីរយះពេល១យប់រួចមក ។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៥ស្ថិតតាមបណ្តោយផ្លួវកែវចិន្តា ត្រង់មុខផ្ទះលេខ១៣Gក្រុម៩ភូមិ៣សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វារ ។

តាមការសាកសួររបស់ប្រជាជននៅម្តុំនោះបុរសខាងលើនិយាយថាគេ ឈ្មោះ ភោគ ផល្លីអាយុ៣០ឆ្នាំមុខរបរជាងសំណង់ស្នាក់នៅក្រុម១០ភូមិកើតហេតុខាងលើមាទីលំនៅភួមិបឹងទំនប់ ឃុំព្រៃរំដេង ស្រុកគីរីវង្ស ខេត្តតាកែវដែលមានមាប្រពន្ធ ឈ្មោះទូច ចាន់ណា អាយុ២០ឆ្នាំមុខរបរនៅផ្ទះមានកូនប្រុស១អាយុ១ខួបជាង។

ប្រភពបន្តថា កាលពីថ្ងៃទី២៩ខែកក្កដា បុរសខាងលើមានអាការៈដូចជាជង្ងឺគ្រុនក្តៅស្រាវស្រាញ់ហើយត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។

ប្រភពន្តបន្ថែមទៀតថា គ្រាដែលសំរាកដាក់សេរ៉ូមបានមួយថ្ងៃយប់លុះព្រឹកឡើងអត់មានលុយអោយថ្លៃសេរ៉ូពេទ្យបុរសខាងលើបានលួចដោះសុីរ៉ូមរត់មកផ្ទះជួលទាំងជំងឺមិនទាន់ជានៅឡើយ។

គ្រួសារបុរសខាងលើនិយាយថា គ្រាដែលប្រពន្ធបានមកពីស្រុកកំណើតមកមើលក៏បានបង្ខំប្តីអោយទៅពេទ្យវិញតែប្តីនាងបានខឹងមិនព្រមទៅដោយនិយាយថាចង់ទៅស្រុកកំណើតនៅឯខេត្តស្វាយរៀងហើយក៏បានដើរចេញពីផ្ទះជួលដើម្បីរករថយន្តទៅស្រុកកំណើត ។ ខណៈពេលដើរចេញពីផ្ទះជួលប្រហែលពី២០០ម៉ែតបុរសខាងលើក៏ទៅលែងរួចហើយចូលដេកក្រោមដើមឈើញាក់ទទ្រើកតែម្តង។

បន្ទាប់ឃើញសភាពជំងឺបុរសរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរក្រុមគ្រួសាក៏ប្រញាប់ប្រញាល់ហៅរថយន្តមន្ទីពេទ្យកាលម៉ែត្រដឹកយកទៅដើម្បីសង្គ្រោះបន្ទាន់វិញ ៕

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print