មគ្គុទេសទេសចរភាសាបារាំង និងអង់គ្លេសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល ដោយសារជំងឺលើសឈាម

ចែករំលែក៖

ខេត្តសៀមរាប៖ មគ្គុទេសទេសចរភាសាបារាំង និងអង់គ្លេសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់​នៅក្នុងបន្ទប់ជួល​របស់គាត់ដោយក្រុមគ្រូពេទ្យនិងសមត្ថកិច្ចដែលបានធ្វើកោសល្យវិច្ច័យបានបង្ហាញថាជនរងគ្រោះមានជំងឺលើសឈាម​ដួល​ដាច់សសៃឈាមស្លាប់តែម្តង។

IMG_0777

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣០ខែកក្កដា នៅចំណុច​ក្នុងបន្ទប់​ជួល ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

លោកអនុសេនីយ៍ឯក ពេជ្រ សាមោល នាយប៉ុស្តិ៍នគរបាលសង្កាត់សាលាកំរើក បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះខ្យង សាវុធ ភេទប្រុសអាយុ៤៩ ឆ្នាំស្នាក់ នៅផ្ទះជួលក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក រស់តែម្នាក់ឯងមាន​បុខរបរជា​មគ្គុទេសទេចរ​ភាសាបារាំង​និងអង់គ្លេសប្រចាំខេត្តសៀមរាប។

លោកបន្តថាបន្ទាប់ពីសមត្ថកិច្ចចម្រុះនិងគ្រូពេទ្យធ្វើកោសល្យ​វិច្ច័យ​​រួច​បាន​ឲ្យដឹង​ថាសពនេះមិនមែនជារឿងឃាតកម្មនោះទេព្រោះ​នៅលើដងខ្លួនគ្មាន​ស្លាក​ស្នាម​នោទេ ដោយសារមានជំងឺ​លើសឈាម​ហើយពីមុនគាត់បានវះកាត់ប្រម៉ាត់ចេញ ទើប​ពេល​ឡើងឈាម បណ្តាលឲ្យដាច់​សសៃឈាម​ដួលស្លាប់​តែម្នាក់ឯងនៅក្នុងបន្ទប់ដោយគ្មានអ្នកជួយអ្នកជួយទាន់តែម្ដង។

បច្ចុប្បន្នសពនេះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕ដោយ៖ជានិរន្ដរ៍

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print