គីមជុងអ៊ុនត្រួតពិនិត្យការធ្វើសមយុទ្ធ ក្នុងគោលដៅប្រឆាំងអាមេរិកនិងកូរ៉េខាងត្បូង

ចែករំលែក៖

បណ្តាញព័ត៌មានកូរ៉េខាងជើងបានផ្សាយថា មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន បានទៅត្រួតពិនិត្យការធ្វើសមយុទ្ធរបស់កម្លាំងទា​ហាន​​ដោយមាន​យុទ្ធសាស្ត្រត្រៀម​លក្ខណៈធ្វើសង្គ្រាមជាមួយអាមេរិកនិងកូរ៉េខាងត្បូង។

លោកគីមជុងអុនបានទៅដល់អាកាសយានដ្ឋានទីក្រុង Kalma នៅទីក្រុង​Wosan ស្ថិតនៅតាម​បណ្តោយឆ្នេរសមយុទ្ធក្នុងប្រទេសនេះតាមយន្តហោះពិសេសផ្ទាល់ខ្លួន​Chammae-1 ដើម្បី​ត្រួតពិនិត្យ​ការធ្វើសមយុទ្ធនៅលើដែនអាកាស។

តាមសារព័ត៌មាន KCNA មិនបានផ្តល់ព័ត៌​មាន​​លម្អិត​ជុំវិញការធ្វើសមយុទ្ធទាំងនោះឡើយ។ទីក្រុងវ៉នសាន់ត្រូវបានពលរដ្ឋកូរ៉េខាងជើង​ចាត់ទុកថាជាស្រុកកំណើតទីពីររបស់លោកគីមជុងអ៊ុន។

ការធ្វើសមយុទ្ធលើកនេះគឺជាការប្រឡងប្រជែងរបស់កម្លាំងទាហានអាកាស​ជាលើកទី​ពីរ​ដែលបានរៀបចំរយះពេលជាង​៧ទស្សវត្សកន្លងមកនៅកូរ៉េខាងជើង។ការប្រឡងសមត្ថភាព កម្លាំង​ទាហានអាកាស់ត្រូវបានរៀបចំឡើងក្នុងឪកាសខួបគម្រប់​៦២ឆ្នាំថ្ងៃចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងឈប់បាញ់ បញ្ចប់សង្គ្រាមនៅឧប្បទ្វីបកូរ៉េ​ ឆ្នាំ​២៩៥០-១០៥៣។កូរ៉េខាងជើង​ចាត់​ទុកថ្ងៃចុះកិច្ចព្រមព្រៀងនោះគឺជាជ័យជំនះនៅក្នុងសង្គ្រាមឧប្បទ្វីប។

មេដឹកនាំកូរ៉េខាងជើងបានបញ្ចាក់ថា ការប្រឡងលើកនេះនឹងធ្វើឲ្យកម្លាំងទាហានបានបង្ហាញ​ពីសម្ថភាពរបស់ខ្លួន ដើម្បីត្រូវខ្លួននៅក្នុងសង្គ្រាមជាទ្រងទ្រាយធំប្រឆាំងអាមេរិកនិងកូរ៉េខាង​តប្បូង។មេទ័ពកូរ៉េខាងជើងលោក​RiYong-Gil អគ្គមេបញ្ចាការកងទ័ពកូរ៉េខាងជើងបានឲ្យដឹង​ផងដែរថាឧប្បទ្វីបកូរ៉េកំពុងស្ថិតនៅក្នុងតំណាក់កាលនៃសង្គ្រាម ហើយប្រទេសជាសត្រូវ​អាច​វាយប្រហារគ្រប់ពេល ដូច្នេះ​ទីក្រុងព្យុងយ៉ាងត្រូវតែត្រៀមលក្ខណទប់ទល់ឲ្យបានល្អបំផុត។​លោកបន្តទៀតថា​អាមេរិកនិងកូរ៉េខងត្បូងកំពុងតែឡើងគម្រោងវាយប្រហារកូរ៉េខាងជើង។

កន្លងមករដ្ឋមន្ត្រីការបរទេសកូរ៉េខងជើងក៏បានស្នើរដល់អាមេរិកនិងកូរ៉េខាងត្បូងបញ្ចាប់ការ​ធ្វើ​សមយុទ្ធរួមជាប្រចាំដើម្បីដោះដូរយកកិច្ចចរចារ។ ទីក្រុងព្យុងយ៉ាងបានប្រកាស់ថា កិច្ចពិ​ភាក្សាមិនត្រូវបានធ្វើឡើងដោយសារតែគោនយោបាយចងគុំនុំរបស់ទីក្រុងវ៉ាស៊ីនតោនទៅ​លើ​ទីក្រុងព្យុងយ៉ាង។

កន្លងមកថ្មីៗ អាមេរិកក៏បានអំពាវនាវដល់កូរ៉េខាងជើងឲ្យតម្រាបតាមប្រទេសអីរ៉េងដោយ​បោះ​បង់កម្មវិធីបរមាណូដោះដូរនិងការលុបទណ្ឌកម្មទាំងអស់។ ប៉ុន្តែមេដឹកនាំកូរ៉េខាងជើង​បាន​ឆ្លើយតប់វិញថា កូរ៉េខាងជើងមិនអាចបោះបង់កម្មវិធីបរមាណូឡើយ វាជាមានសារ​សំ​ខាន់យ៉ាងខ្លាំងនៅក្នុងការទប់ស្កាត់ការវាយប្រហារពីអាមេរិក។ បើកូរ៉េខាងជើងគ្មានបរមាណូ​ទេនោះត្រូវគេវាយប្រហារជាយូណាស់មកហើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print