កម្ពុជា និងវៀតណាម ចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងការបង្កើតផ្សារគំរូនៅព្រំដែនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការបង្កើតផ្សារគំរូនៅព្រំដែនកម្ពុជា រវាងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

...

កម្ពុជា និងវៀតណាម ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានព្រមព្រៀងបង្កើតផ្សារគំរូមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ថារីត្បូងឃ្មុំ ដែលមានទីតាំងនៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយការសាងសង់ផ្សារគំរូនេះមានទឹកប្រាក់ប្រមាណ ៤៤.៧៦១លានដុង (ប្រមាណ ២លានដុល្លាអាមេរិក) ជាទឹកប្រាក់ជំនួយឥតសំណងរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម។

លោក ប៉ាន សូរស័ក្ដិ ក្នុងពិធីនោះ បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម បានកើនឡើងប្រមាណ ២.៣៦% ពី ៣.២៩២លានដុល្លាអាមេរិកនៅឆ្នាំ២០១៤ ទៅ ៣.៣៧០លានដុល្លាក្នុងឆ្នាំ២០១៥។ នៅក្នុងឆ្នាំ២០១៦ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សង្ឃឹមថានឹងកើនឡើងបន្ដទៅទៀត។

លោក ក៏សង្ឃឹមថា ការបង្កើតផ្សារគំរូនៅព្រំដែននេះ នឹងនាំមកនូវកំណើនទ្វេគុណ ចំពោះការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

1

2

3

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print