បំណែកយន្តហោះដែលទើបតែរកឃើញនោះ ៩៩ភាគរយជារបស់ MH37០

ចែករំលែក៖

សារព័ត៌មាន​AFP បានផ្សព្វផ្សាយកាលពីថ្ងៃទី​៣១ខែកក្កដានេះថា ​មន្ត្រីអូស្ត្រាលីប្រកាសថា ពួគគាត់​កាន់តែប្រាកដថាបំណែកយន្តហោះដែលទើបតែរកឃើញនៅលើកោះ Reunion របស់បា​រាំង​ស្ថិតនៅមហាសមុទ្រឥណ្ឌាគឺពិតជាយន្តហោះ ម៉ាឡេស៊ីដែលបាត់ខ្លួនកាលពី​ថ្ងៃទី៨​មីនា​ឆ្នាំ​២០១៤។

លោក​Martin Dolan ប្រធានការិយាល័យ សុវត្ថិភាពចរាចរណ៍នៅដែនសមុទ្រ​របស់អូស្ត្រាលី​បានបញ្ចាក់ថា«យើងកាន់តែប្រាកដថាបំណែកទាំងនោះគឺជារបស់ក្រុមហ៊នអាកាសចរណ៍ម៉ាឡេស៊ី​MH 370។ យើងកំពុងតែសហការជាមួយអ្នកឯកទេសបារាំងនិងម៉ាឡេស៊ីក្នុងការវិភាគ​បំណែកយន្តហោះទាំងនោះ។ នៅពេលនេះយើងមិនទាន់ប្រកាសជាផ្លូវការ ប៉ុន្តែនៅក្នុងរយះពេល​២៤ម៉ោងខាងមុខយើងនិងប្រកាសពីលទ្ធផលចុងក្រោយថាពិតជារបស់ក្រុមហ៊ុនម៉ាឡេស៊ី​ដែរឬទេ?»។ ក្នុងថ្ងៃជាមួយគ្នានោះ លោកDolan ក៏បាន ច្រើនចោលព័ត៌មានថា ដែលគេរកឃើញកាលពីថ្ងៃទី​៣០ខែកក្កដាគឺជារបស់អ្នកដំណើរនៅលើយន្តហោះ​MH 370។ លោកបន្តទៀតថាយើងមិនទាន់មានហេតុផលច្បាស់លាស់ក្នុងការបញ្ចាក់ថា​នោះជាវ៉ាលី​របស់​MH 370។

ទទឹមនិងនោះបំណែកយន្តហោះដែលអណ្តែតនៅក្បែកោះ​Reunion ដែលគេបានរកឃើញគឺ​សម​ស្រប់ទៅនិងបំណែកដែលរកឃើញនៅលើកោះ។ សកម្មភាពរុសករកកំពុងធ្វើឡើងនៅជុំ​វិញតំបន់ដែលរកឃើញបំណែកខាងលើ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print