កំពង់ឆ្នាំង ៖ អ្នកទាក់សត្វមួយក្រុមត្រូវបានប្រជាការពារភូមិឃាត់ ប្រគល់អោយសមត្ថកិច្ច បន្ទាប់ពីក្រុមអ្នកទាក់សត្វទាំងនេះបានធ្វើសកម្មភាពដាក់លុបចាប់សត្វស្លាបនៅតាមវាលស្រែ ខាងជើងវត្តគោកបន្ទាយ ស្ថិតក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ។
លោកព្រីង សារឿន នាយប៉ុស្តិគោកបន្ទាយបានប្រាប់អោយដឹងថា ក្រុមអ្នកទាក់សត្វទាំង៦នាក់ដែលធ្វើសកម្មភាពទាក់សត្វនេះ ១.ឈ្មោះប៉ិម ណា ភេទប្រុស អាយុ២៥ឆ្នាំ ២.ឈ្មោះរស់ ភ័ណ្ឌ ភេទប្រុស អាយុ២៥ឆ្នាំ ៣.ឈ្មោះស្រេង កួន ភេទប្រុស អាយុ២០ឆ្នាំ ៤.ឈ្មោះផុច វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ ៥.ឈ្មោះខោល ឃឿន ភេទប្រុស អាយុ៣៣ឆ្នាំនិង៦.ឈ្មោះសេង សាំង ភេទប្រុស អាយុ២៧ឆ្នាំ ។ ក្រុមអ្នកទាក់សត្វទាំងនេះរស់នៅក្នុងភូមិបំពង់ផ្ចឹក ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ។
លោកព្រីង សារឿង បានអោយដឹងទៀត ក្រោយពីប្រជាការពារចាប់ប្រគល់អោយសមត្ថកិច្ចរួចមកបានធ្វើការអប់រំដល់ក្រុមអ្នកទាក់សត្វទាំងនោះដោយធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពទាំងនេះ និងបានដកហូតឧបករណ៍សម្រាប់ទាក់សត្វមានលុបចំនួន៣ ដងចំនួន៣ និងសត្វសម្រាប់ធ្នាក់មានចំនួន៣ក្បាលផងដែរ ។
ក្រុមទាក់សត្វទាំងនេះត្រូវបានប្រជាពលរដ្ឋអោយដឹងថា ជារឿយៗតែងតែមកទាក់សត្វ នៅម្តុំភូមិសាស្រ្តខាងលើនេះ ទោះបីប្រជាការភូមិបានណែនាំយ៉ាងណាក៍មិនដែលស្តាប់ដែរ ហើយធ្វើសកម្មភាពជាបន្តរហូត ។ ទើបនៅពេលនេះក្រុមប្រជាការចាប់អោយសមត្ថកិច្ចតែម្តង ហើយអោយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនេះ និង ដោះលែងអោយទៅផ្ទះជាធម្មតាវិញ ៕ ចន្ថា