បន្ទាប់ពីធ្វើសមយុទ្ធនៅដែនសមុទ្រចិនភាគខាងត្បូងចិននិងរុស្ស៊ីក៏បានបន្តធ្វើសមយុទ្ធនៅដែនសមុទ្រចិនភាគខាងកើត ដែលជាតំបន់មានវិវាទជាមួយប្រទេសជប៉ុន។ សកម្មភាពសមយុទ្ធនោះបានធ្វើឲ្យជប៉ុនខឹងសម្បារយ៉ាងខ្លាំងដែលសមយុទ្ធនៅកៀកដំបន់ដែលមានវិវាទ។
នៅក្នុងព្រិត្តិការណ៍មួយទៀត អាមេរិកពង្រីកការដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសរុស្ស៊ីពាក់ព័ន្ធនិងភាពតានតឹងជុំវិញវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។ ការដាក់ទណ្ឌកម្មបន្ថែមនេះរួមមាន បុគ្គល១១នាក់និងក្រុមហ៊ុនចំនួន១៥របស់រុស្ស៊ីត្រូវបានដាក់ចូលក្នុងបញ្ចីដាក់ទណ្ឌកម្មបន្ថែម។ ក្រុមហ៊ុនដែលត្រូវទទួលរងទណ្ឌកម្មនោះគឺមានសាខាក្រុមហ៊ុនRosneft ជាក្រុមហ៊ុនប្រេង និងអង្គការដែលជាប់ពាក់ព័ន្ធជាមួយធនាគាVneshecomombank។
អគ្គរដ្ឋទូតអាមេរិកនៅរុស្ស៊ីបានបញ្ចាក់ថាសកម្មភាពខាងលើមិនមានន័យថាបង្ករភាពតានតឹងថែមទៀតជាមួយរុស្ស៊ី វាយជាគោលនយោបាយរបស់អាមេរិក ហើយក៏មិនជាប់ពាក់ព័ន្ធនឹងទីក្រុងមូស្កូដែលច្រានចោលការបង្កើតតុលាការ សម្រាប់ករណីយន្តហោះMH 17 របស់ម៉ាឡេស៊ីដែលរងការបាញ់ទម្លាក់។
ការដាក់ទណ្ឌកម្មថ្មីក៏សម្តៅទៅលើពាណិជ្ជករនៅទីក្រុងDonetsk មានឈ្មោះOleksandr Yanukovich ជាកូនប្រុសអតីតប្រធានាធិបតីViktor Yanukovich ត្រូវកម្លំាងទាហានអ៊ុយក្រែនផ្តួលរំលំ។ការដាក់ទណ្ឌកម្មរបស់អាមេរិកបានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យឧស្សាហកម្ម ការពារជាតិនិងសព្វាវុធ ក្នុងពេលដែលមានក្រុមហ៊ុនផលិតកាំភ្លើង Kalashnikov ស្ថិតក្នុងបញ្ចីត្រូវដាក់ទណ្ឌកម្មបន្ថែម៕