សាលាខណ្ឌដូនពេញរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខណ្ឌអណត្តិទី២

ចែករំលែក៖

ភ្នំពេញៈ នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង ៣:១៥នាទី នៅសាលាខណ្ឌដូនពេញ បានរៀបចំកិច្ចប្រជុំសាមញ្ញាលើកទី១៤ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី២ ក្រោមអធិបតីភាពលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌ រួមនិងលោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ មន្ត្រីជំនាញ់ជុំវិញខណ្ឌ លោក លោកស្រី ចៅសង្កាត់ទាំង១១ សរុបចំនួន ៥៨នាក់ លើរបៀបវារះដូចខាងក្រោម : 

 ១. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២ ។

២. ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២ ឆ្នាំ២០១៥ ។

៣. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌដូនពេញប្រចាំខែកក្កដាឆ្នាំ២០១៥ ។

៤. ពិនិត្យ និងអនុម័តសំណើបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែកក្កដា ឆ្នាំ២០១៥ បានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខណ្ឌដូនពេញ ។

៥. ពិនិត្យ និងអនុម័តសំណើសុំតែងតាំង ផ្លាស់ប្តូរភារកិច្ចមន្ត្រីការិយាល័យជំនាញ ក្នុងខណ្ឌដូនពេញ ។

៦. បញ្ហាផ្សេង ។

...

   
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print