នគរបាលខេត្តបាត់ដំបងបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ រួមជាមួយនឹងថ្នាំញៀនមួយចំនួនធំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មប្រចាំខេត្តបាត់ដំបង២នាក់ទៀត ហើយត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចេញបង្រ្កាបនិងឃាត់ខ្លួន ដកហូតបានថ្នាំញៀនមួយចំនួនធំក្នុងប្រតិបត្តិការ២ថ្ងៃផ្សេងគ្នា។

...

ការបង្រ្កាបមុខសញ្ញាជនសង្ស័យជួញដូរថ្នាំញៀននេះបន្ទាប់ពីកន្លងទៅថ្មីៗ គេមើលឃើញថាមុខសញ្ញាជួញដូរថ្នាំញៀនខុសច្បាប់ជាច្រើននាក់រងការចាប់ខ្លួនជាបន្តបន្ទាប់ពីកម្លាំងនគរបាលខេត្តបាត់ដំបង ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន នៅខេត្តបាត់ដបង ដែលអនុវត្តតាមផែនការ និងដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការននគរបាលខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ ស៊ាន សុណាល់ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនប្រាប់ឱ្យដឹងថា ជនសង្ស័យគ្រឿងញៀនរងការឃាត់ខ្លួនទី១,មានឈ្មោះទូច ឆាង ភេទប្រុស អាយុ២៤ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅក្នុងភូមិអណ្តូងព្រីង សង្កាត់ឱម៉ាល់ ក្រុងបាត់ដំបង បានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀនខុសច្បាប់ជាក់ស្តែង ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីវេលាម៉ោង៦ និង១០នាទី ល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងមូលដ្ឋានរស់នៅរបស់ជនសង្ស័យតែម្តង។ សមត្ថកិច្ចបានឆែកឆេររកឃើញថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន១កូនថង់ ស្មើនឹងទម្ងន់០.៦៤ក្រាម ទូរស័ព្ទដៃ២គ្រឿង និងកាបូបដាក់ លុយ១ និងទី២,ឈ្មោះ  វន កុសល ហៅសឿន ភេទប្រុស អាយុ២៨ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ។ សមត្ថកិច្ចបានឆែកឆេររកឃើញថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន៣ថង់ធំ ស្មើនឹងទម្ងន់៧៦.៨៥ក្រាម ថ្នាំញៀនមេតំហ្វេតាមីន WY ៣៣គ្រាប់ ស្មើនិងទម្ងន់៣.០៩ក្រាម។ ជនសង្ស័យរូបនេះឃាត់ខ្លួនកាលពីម៉ោង២ និង៤០នាទីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

លោកនាយករិយាល័យបានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យគ្រឿងញៀនទាំង២នាក់ខាងលើរួមនឹងវត្ថុតាងថ្នាំញៀននៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់៕

IMG_6966

IMG_6960

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print