ភ្នំពេញ៖ នារីខ្មែរស្រស់ស្អាតម្នាក់នេះមានអាយុមិនដល់២០ឆ្នាំទេ នាងមកពីជនបទកំពុងសម្រាកព្យាបាលជំងឺចម្លែកពងរលួយរលេះពេញខ្លួនក្នុងមន្ទីរពេទ្យ ព្រះកុសុមៈ ។
...
ដោយសារតែនាងដេកលង់លក់តាមអំណាចថ្នាំពេទ្យ និងគ្មានបងប្អូននៅក្បែរ ទើបអ្នកយកព័ត៌មានយើងមិនបានដឹងថានាងមានឈ្មោះអី ? រស់នៅភូមិ ឃុំ ស្រុកណានោះទេ ដោយគ្រាន់តែដឹងថាគ្រួសារនាងលំបាកខ្លាំងព្រោះមានជីវភាពតោកយ៉ាកសឹងថារកអង្ករច្រកឆ្នាំងសឹងមិនបានផង ឥឡូវជួបប្រទះសមាជិកមានជំងឺចម្លែកបែបនេះទៀត ពិតជាក្រ ជាន់កក្រមែន សូម្បីភួយដណ្តប់រកគ្មាន មានតែក្រមាដណ្តប់ជំនួសភួយ ។
មកដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ គ្រូពេទ្យកំពុងតាមដានជំងឺចម្លែកនេះព្រោះមិនសូវជួបប្រទះទាល់តែសោះ។ នាងកំពុងនៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យព្រះកុសុមៈនៅឡើយ ដូច្នេះសូមសប្បុរសជនជួយគ្រួសារអភ័ព្វនេះផង ៕
ដោយ៖ ប្រាថ្នា
...