Updated៖ ស្រ្តីម្នាក់ចេញពីកម្មវិធីជប់លៀងផ្ទះមិត្តភក្តិ ត្រូវចោរភ្ជង់បាញ់២គ្រាប់ប្លន់យកកាបូប បណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីពេទ្យ ដោយសារតែត្រូវចោរប្រដាប់អាវុធប្លន់យកកាបូបលុយ និងបាញ់ចំនួន២គ្រាប់ ចំករនិងស្មា ដេកដួលទៅនឹងថ្នល់ ខណះចេញពីកម្មវិធីជប់លៀងនៅផ្ទះមិត្តភ័ក្រ្តហើយបំណងឡើងរថយន្តត្រឡប់ទៅផ្ទះវិញ។

...

ហេតុការណ៍បាញ់ប្លន់ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨នឹង៥០នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ១២៥អា តាមបណ្តោយផ្លូវលេខ១៤៦ ស្ថិតក្នុងក្រុម៨ ភូមិ៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គឺស្រ្តីរងគ្រោះបានមកចូលរួមកម្មវិធីផ្ទះមិនភ័ក្រ្តនៅកន្លែងកើតហេតុខាងលើ ហើយនៅវេលាម៉ោងកើតហេតុរូបគាត់បានចេញមកក្រៅបំណងដើរចូលរថយន្តត្រឡប់ទៅផ្ទះវិញ ពេលនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូស្កុបពីមិនចាំស្លាកលេខ ជិះមកក្បែរដកកាំភ្លើងភ្ជង់ប្លន់យកកាបូប ដោយមានការភ័យខ្លាំងពេកស្រ្តីរងគ្រោះក៏បានប្រគល់កាបូបអោយ។ បន្ទាប់ពីព្រមអោយកាបូបទៅក្រុមជនសង្ស័យនារីរងគ្រោះបានរត់ចេញសំដៅទៅផ្ទះកម្មវិធីវិញដោយបានស្រែកឆោរឡោថាចោរៗបំណងអោយគេឯងជួយ ប៉ុន្តែត្រូវជនសង្ស័យបាញ់២គ្រាប់ បណ្តាលអោយត្រូវស្មា និងបញ្ឆិតក រងរបួសដេកដួលលើថ្នល់ រួចគេចខ្លួនបាត់តែម្តង។ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏មិនមាននណារម្នាក់ហ៊ានចូលជួយនោះទេ ដោយខ្លាចក្រុមជនសង្ស័យបាញ់បន្ថែមទៀត។

បន្ទាប់ពីក្រុមចោរប្លន់គេចខ្លួនបាត់អស់ទៅ អ្នកក្បែខាងចេញមកជួយយកស្រ្តីរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន
តែស្ថានភាពធ្ងន់ធ្ងរពេក ក៏យកទៅមន្ទីរពេទ្យកាល់ម៉ែត្របន្តទៀ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថជាច្រើននាក់បានមកដល់កន្លែងកើតហេតុ និងធ្វើការសួរនាំពីដំណើររឿងដើម្បីងាយស្រួលក្នុងការតាមស្រាវជ្រាវចាប់ជនបង្កយកមកផ្តន្ទាទោសតាមច្បាប់៕

image

image

image

image

ដោយ៖ ព្រែកជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print