ខេត្តកំពង់ឆ្នាំង៖ មានក្រុមចោរប្លន់យ៉ាងតិចពី៥ទៅ៦នាក់បាន(រុំមុខជិត)ប្រដាប់ដោយប្រើកាំភ្លើងចំនួន៣ដើម អាការ២ដើម និងកាំភ្លើងខ្លីមួយដើមបានធ្វើសកម្មភាពចូលវាយប្លន់ទៅលើម្ចាស់ផ្ទះវេលុយវីង កាលពីវេលាម៉ោង១៨ និង១៥នាទីថ្ងៃទីទី៣១ ខែកក្កដា ឆ្នាំ២០១៦ កើតឡើងត្រង់ចំណុចភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។
បើតាមការរៀបរាប់របស់ម្តាយក្មេកម្ចាស់ផ្ទះរងគ្រោះបានអោយដឹងថាៈ ជនរងគ្រោះមានឈ្មោះហ៊ុយ ធី ភេទប្រុស អាយុ៣០ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវក្រុមចោរយកកាំភ្លើងអាការវាយទៅលើចំពីពីក្រោយផ្នែកក្បាលនិងខ្លួនបណ្តាលអោយរងរបួសធ្ងន់ ។
សមត្ថកិច្ចបានអោយដឹងថាៈ សម្ភារៈបាត់បង់រួមមាន:- លុយខ្មែរប្រហែល៨លានរៀល- លុយដុល្លារ ប្រហែលជាង១៨០០ដុល្លារ- មាសចំនួន៤ជី – កាតទូរស័ព្ច៧០ដុល្លារ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជននៅកំពង់លួង។ ដោយឡែកកម្លាំងជំនាញបានធ្វើការបន្តស្រាវជ្រាវមុខសញ្ញាខាងលើដើម្បីឈានដល់ការចាប់ខ្លួនយកមកផ្តន្ទាទោស៕
ដោយ៖ សុខ ខេមរា