តម្រូវការខុនដូទំនើបរបស់ថៃនៅតែខ្លាំងបើទោះបីជាទីផ្សារអចលនទ្រព្យរួមធ្លាក់ចុះក៏ដោយ

ចែករំលែក៖

ក្រុមហ៊ុន Magnolia Quality Development Corp បានឱ្យដឹងថា តម្រូវការខុនដូ ទំនើបនៅក្នុងប្រទេសថៃនៅតែខ្លាំងដដែល បើទោះបីជាទីផ្សារអចលនទ្រព្យរួមកំពុងតែជួបនឹងកំណើនបន្តិចបន្តួចក៏ដោយ ។

...

លោកស្រី Peachpattha Pakakan អនុ ប្រធានផ្នែកទីផ្សារ និងលក់របស់ក្រុមហ៊ុន Magnolia បានមានប្រសាសន៍ថា ខណៈដែលតម្លៃដីនៅក្នុងទីក្រុងបាងកកបានកើន ឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះក្រុមហ៊ុនវិនិយោគនៅតែស្វែងរកឱកាសដើម្បីវិនិយោគនៅក្នុងវិស័យអចលនទ្រព្យទំនើបៗនៅ ក្នុងទីក្រុងដដែល ។

លោកស្រីបានបន្ថែមទៀតថា មកដល់ ត្រីមាសទី២នេះការលក់មានភាពប្រសើរឡើងដោយសារតែក្រុមហ៊ុនបានមើល ឃើញថា អ្នកទិញមានការកើនឡើងនៅក្នុង ទីផ្សារគេហដ្ឋានទំនើបៗ ។ ដូច្នេះហើយ ក្រុមអ្នកអភិវឌ្ឍន៍បន្ថែមទៀតនឹងដាក់ចេញគម្រោងថ្មីៗនៅពាក់កណ្តាលចុងក្រោយនៃឆ្នាំនេះ ហើយនេះជាការប្រកួតប្រជែងថ្មីមួយសម្រាប់ម្ចាស់គម្រោងក្នុងការឆ្លើយ តបទៅនឹងតម្រូវការដែលកើនឡើងនៅក្នុងទីផ្សារអចលនទ្រព្យទំនើបៗទាំងនោះ។

នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន Magnolia មានគម្រោងទំនើបៗចំនួន៣ដែលកំពុងតែសាងសង់គឺ ទី១ខុនដូ Ratchadamri Boulevard នៅបាងកក ដែលកសាងបាន ជិត៨០ភាគរយហើយ ។ ខុនដូនេះត្រូវបាន គេរំពឹងថានឹងលក់អស់៩០ភាគរយនៅចុងឆ្នាំនេះក្នុងតម្លៃចន្លោះពី២៣០.០០០និង២៧០.០០០បាតក្នុងមួយម៉ែត្រការ៉េ ។
គម្រោងទី២ មានឈ្មោះថា Magnolias Waterfront Residences ដែលការលក់ត្រូវ បានបិទរួចរាល់ហើយៗតម្លៃរបស់គម្រោងនេះត្រូវបានលក់ ២៥០.០០០បាតក្នុងមួយ ម៉ែត្រការ៉េ ។ គម្រោងទី៣ គឺ The Residences at Mandarin Oriental ដែលគម្រោងនេះក៏ ត្រូវបានបិទការលក់ផងដែរដោយតម្លៃ សម្រាប់មួយម៉ែត្រការ៉េ២៥០.០០០បាត។

ដោយយោងទៅតាមការស្ទង់មតិរបស់វិទ្យាស្ថាន Knight Frank Thailand បានឱ្យ ដឹងថា តម្លៃខុនដូទំនើបនៅក្នុងទីក្រុងបាងកកបានកើនឡើង៥ភាគរយនៅក្នុងពាក់ កណ្តាលដំបូងនៃឆ្នាំនេះ។

ការស្រាវជ្រាវផ្នែកអចលនទ្រព្យរបស់ វិទ្យាស្ថាននេះបានឱ្យដឹងទៀតថា តម្លៃខុនដូទំនើបៗទាំងនោះបានលោតឡើងពី ៣០៣.២៥០បាតក្នុងមួយម៉ែត្រការ៉េនៅ ចុងឆ្នាំ២០១៥ដល់៣១៩.០៩៥បាតក្នុង មួយម៉ែត្រការរ៉េនៅចុងខែមិថុនា នៃឆ្នាំនេះ ពោលគឺកើនឡើង៥,២៣ភាគរយ ។ ក្នុង រយៈពេលដូចគ្នានេះដែរតម្លៃមធ្យមនៃខុនដូ ទំនើបនោះក៏កើនឡើង៧ភាគរយផងដែរ។

បើទោះបីជាមានការធ្លាក់ចុះនៃការងើប ឡើងនៃសេដ្ឋកិច្ចនេះក៏ដោយក៏ទីផ្សារនេះនៅតែបន្តកើនឡើងដដែល។ នេះបើយោង ទៅតាមអ្នកទិញបរទេសមួយចំនួន ។

លោក Risinee Sarikaputra នាយក ស្រាវជ្រាវរបស់វិទ្យាស្ថាន Knight Rank Thailand បានឱ្យដឹងថា យើងកំពុងតែ សង្កេតមើលការចាប់អារម្មណ៍របស់អ្នកទិញបរទេសទៅលើខុនដូទំនើបនៅទីក្រុងបាងកកទាំងនោះ។ កាលពី២ឆ្នាំមុនសមាមាត្ររបស់អ្នកទិញបរទេសមានជាមធ្យមពី៥ ទៅ១០ភាគរយ ។ ឥឡូវនេះយើងជឿថា សមាមាត្រនេះមានចន្លោះពី១០ទៅ១៥ ភាគរយ ។

អ្នកទិញខុនដូភាគច្រើនគឺជាជនជាតិថៃដែលបានទិញខុនខូមួយយូនីតដើម្បីធ្វើជាផ្ទះទី២របស់ពួកគេ ។ សម្រាប់អ្នកទិញ បរទេសវិញគឺភាគច្រើនមកពីហុងកុង សិង្ហ បុរី តៃវ៉ាន់ ដែលមានពាណិជ្ជកម្មរបស់ពួកគេនៅក្នុងប្រទេសថៃ ៕

thai

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print