បុរសជនជាតិខ្មែរអ៊ិស្លាមចង.កសម្លាប់ខ្លួននៅលើដើមអំពិលទឹកដោយសារមានវិបត្តិក្នុងគ្រួសារ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់មានបញ្ហានៅក្នុងគ្រួសារដោះស្រាយមិនចេញបានសម្រេចចិត្តចង.កសម្លាប់ខ្លួននៅលើដើមអំពិលទឹកសម្លាប់ខ្លួន ហើយត្រូវបានប្រជាពលរដ្ឋម្នាក់ទៅបត់ជើងក្បែរនោះប្រទះឃើញក៏បង្កការភ្ញាក់ផ្អើលទាំងព្រឹក កាលពីម៉ោង៦និង៣០នាទីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នេះស្ថិតនៅក្បែរខ្ទមស្នាក់នៅតាមច្រាំងទន្លេ ស្ថិតនៅក្នុងក្រុម១ ភូមិចុងកោះ សង្កាត់-ខណ្ឌជ្រោយចង្វា។

...

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលចង.កសម្លាប់ខ្លួនខាងលើឈ្មោះ អ៊ួន យូសះ អាយុ២៤ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរអ្នកនេសាទត្រី មានទីលំនៅក្បែរកន្លែងកើតហេតុ ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា ជនរងគ្រោះមានប្រពន្ធតែមានទំនាស់គ្នាបានរត់ចោល៧ខែមកហើយ ដោយមិនដឹងថា មានទំនាស់រឿងអ្វីនោះទេ ទើបត្រូវប្រពន្ធរត់ចោលបែបនេះ ។

ប្រភពបន្តថា នៅមុនកើតហេតុបុរសរងគ្រោះបានទៅលេងផ្ទះប្រពន្ធតែត្រូវម្តាយក្មេកមិនអនុញ្ញាតឲ្យចូល ។ លុះមកដល់ផ្ទះវិញក៏មានទំនាស់ជាមួយឪពុកម្តាយបង្កើតទៀត ទើបធ្វើឲ្យបុរសនេះខូចចិត្តកាន់តែខ្លាំងរហូតជ្រើសរើសផ្លូវស្លាប់បែបនេះ ។

ក្រោយពេលកើតហេតុគេឃើមានសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុរួចទំនាក់ទំទៅក្រុមគ្រួសារមកយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

image1

image2

image3

image4

image5

ដោយ៖ ជ្រោយពេជ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print