រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងបរិស្ថាន ចូលរួមដាំដើមឈើក្រោមប្រធានបទ “ដាំដើមជីវិតនៅសមុទ្រទឹកសាប”

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានអមដំណើរដោយមន្រ្តីរាជការជាច្រើនរូបនិងអាជ្ញាធរខេត្តពោធិ៍សាត់ ព្រមទាំងមហាជនយ៉ាងច្រើនកុះករ ចូលរួមដាំដើមឈើចម្រុះជាង១ម៉ឺនដើម ក្រោមប្រធានបទ “ដាំដើមជីវិតនៅសមុទ្រទឹកសាប” ដោយរៀបចំឡើងដោយអគ្គិសនីកម្ពុជា និងវិទ្យុABC។

...

ពិធីនេះប្រារព្ធឡើងនាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ចំណុចសហគមន៍ព្រៃឈើភូមិសន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

មន្រ្តីជំនាញខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់បានឲ្យដឹងថា ដើមឈើចម្រុះប្រមាណចំនួន ១០,០១២ដើម (ខណ្ឌ) បានផ្តល់ឲ្យសគ្គិសនីកម្ពុជា និងវិទ្យុ ABC ដែលរៀបចំពិធីនេះឡើងដោយមានការគាំទ្រពីក្រសួងព័ត៌មាន និងក្រសួងបរិស្ថានក្រោមប្រធានបទ “ដាំដើមជីវិតនៅសមុទ្រទឹកសាប”។

ពិធីដាំដើមឈើក្រោមប្រធានបទ “ដាំដើមជីវិតនៅសមុទ្រទឹកសាប” យ៉ាងច្រើនកុះករខាងលើនេះ គេឃើញវត្តមានលោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សារី កុសល់ ទេសរដ្ឋនម្រ្តី លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា អាចារ្យអេ នាយកវិទ្យុABC លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ចាន់ រិទ្ធី នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងត្បួងបឹងទន្លេសាប ព្រមទាំងមន្ត្រីរាជការតាមបណ្តាមន្ទីរ នាយកដ្ឋាន ក្រសួងពាក់ព័ន្ធនានា ព្រមទាំងមហាជនយ៉ាងច្រើនកុះករចូលរួមដាំដើមឈើចម្រុះចំនួន ១០,០១២ដើម ដោយមានប្រសិទ្ធភាពនិងគុណភាពខ្ពស់។

បន្ទាប់ពីពិធីដាំដើមឈើចប់ រដ្ឋមន្រ្តី ឬស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ មានមតិយោបល់ដល់ប្រជាពលរដ្ឋនៅក្បែរទីតាំងកន្លែងដាំដើមឈើជាពិសេសមន្ត្រីសហគមន៍ព្រៃឈើភូមិសន្សក្តាមនេះតែម្តង ពាក់ព័ន្ធនឹងការថែទាំនៃដើមឈើដែលត្រូវបានដាំ៕

photo_2016-08-01_13-08-07

photo_2016-08-01_13-08-38

photo_2016-08-01_13-09-00

photo_2016-08-01_13-08-14

photo_2016-08-01_13-08-44

photo_2016-08-01_13-07-26

photo_2016-08-01_13-05-33

photo_2016-08-01_13-06-21

photo_2016-08-01_13-07-44

photo_2016-08-01_13-08-30

photo_2016-08-01_13-06-59

photo_2016-08-01_13-07-18

photo_2016-08-01_13-06-00

photo_2016-08-01_13-08-24

ដោយ៖ ប៉ឹម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print