ជនសង្ស័យពីរនាក់ភ្ជង់ប្លន់ផ្ទះផ្ទេរលុយទ្រូម៉ាន់នីយកលុយ១២លានរៀល ៥០០ដុល្លារ និងទូរស័ព្ទដៃ២គ្រឿងដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះប្ដូរប្រាក់-ផ្ទេរប្រាក់ និងលក់កាតទូរស័ព្ទមួយកន្លែង យីហោ ទ្រូ ម៉ាន់នី និងហេងហេង ត្រូវបាន ជនសង្ស័យចោរប្លន់ប្រដាប់អាវុធ២នាក់ ចូលទៅធ្វើសកម្មភាពភ្ជង់ប្លន់ស្រ្តីម្នាក់ ដែលជាអ្នកមើលការខុសត្រូវទីនោះ យកបានប្រាក់ចំនួន១២លានរៀល និង៥០០ដុល្លារ ព្រមទាំងទូរស័ព្ទដៃម៉ាកអាយហ្វូនចំនួន ២គ្រឿងរត់គេចខ្លួនទៅបាត់ដោយសុវត្ថិភាព។

...

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ស្ថិតនៅក្បែរផ្សារអូដឹម ក្នុងភូមិត្រពាំងក្រសាំ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីម្នាក់ដែលត្រូវចោរភ្ជង់ប្លន់នោះ ឈ្មោះ នួន សាន់លីដា អាយុ២៣ឆ្នាំ មុខរបរជាអ្នកមើលការ ខុសត្រូវទីតាំងនោះ មានទីលំនៅក្នុងភូមិអក្សរ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកម្ចាស់ទីតាំងឈ្មោះ ប៉ែន វន្នី ភេទប្រុស អាយុ៣៨ឆ្នាំ ជាមន្រ្តីកងរាជអាវុធ ហត្ថក្រុងមានទីលំនៅផ្ទះកើតហេតុខាងលើ។ រីឯក្រុមចោរប្លន់មានគ្នា២នាក់ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយកាំភ្លើងខ្លីមិនស្គាល់ម៉ាក១ដើម ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឃ្លីច ពណ៌ស មិនចាំស្លាកលេខ។

តាមប្រភពព័ត៌មានពីស្រ្តីឈ្មោះ នួន សាន់លីដា ដែលជាអ្នកមើលការខុសត្រូវ នៅក្នុងការប្ដូរប្រាក់ផ្ទេរប្រាក់ខាងលើនោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលនាងកំពុង ស្ថិតនៅក្បែរទូប្រាក់នោះស្រាប់តែមាន ជនសង្ស័យ២នាក់ ជិះម៉ូត១គ្រឿងក្នុងទិសដៅពីជើងទៅត្បូង ដោយអ្នកឌុបពាក់មួកសុវត្ថិភាព និងអ្នកជិះពី ក្រោយពាក់មួកកន្តឹបធម្មតាបានទៅឈប់នៅខាងមុខផ្ទះរបស់គាត់។

បន្ទាប់មកជនសង្ស័យដែលជិះខាងក្រោយ បានចុះពីលើ ម៉ូតូរួចដើរចូលទៅសួររកទិញកាតទូរស័ព្ទ១សន្លឹក២ដុល្លារ ចំណែកបក្ខពួកដែលជាអ្នកបើកបរម៉ូតូ និងពាក់មួកសុវត្ថិភាព បានអង្គុយនៅលើម៉ូតូ ពេលនោះនាងបានចាក់សោទូយកកាតទូរស័ព្ទឲ្យ តែភ្លាមនោះត្រូវបានជនសង្ស័យម្នាក់នោះ ស្ទុះទៅចាប់ក្រៀកនិងច្របាច់ក រុញឲ្យអង្គុយចុះនិងដកកាំភ្លើងភ្ជង់ គំរាមបាញ់សម្លាប់មិនឲ្យស្រែក និងបានប្រមូលយកលុយពីក្នុងទូ ចំនួន១២លានរៀលនិង៥០០ដុល្លារ ព្រមទាំងទូរស័ព្ទដៃម៉ាកអាហ្វូន៦ ចំនួន២គ្រឿង រួចឡើងជិះម៉ូតូគេចខ្លួនទៅបាត់ដោយសុវត្ថិភាពទាំង២នាក់តែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីសាកសួរនិងកសាងសុំរឿងស្វែងរកជនសង្ស័យ៕

1

2

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print