សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងពេលដ៏ខ្លីខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយដីធ្លីមួយ (ព្រួញមួយបាញ់បានសត្វពីរ)

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ក្នុងពេលដ៏ខ្លីខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយដីធ្លីមួយ (ព្រួញមួយបាញ់បានសត្វពីរ) ។ ប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង “ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត” រាជធានីភ្នំពេញ, ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តថា ៖ នៅពេលដ៏ខ្លីខាងមុខ រដ្ឋាភិបាលនិងដាក់ចេញនូវ គោលនយោបាយដីធ្លីមួយ សំខាន់ ដែលប្រើប្រាស់ប្រជាពលរដ្ឋ ការពារដីធ្លី ជាពិសេស ការទប់ស្កាត់ការទន្ទ្រានដីធ្លី ក្នុងនោះគឺដៅក្នុងតំបន់ភាគឦសាន ក៏ដូចជាទិសដៅ មួយចំនួនក៏ត្រូវយកធ្វើជាទិសដៅ ។ សម្ដេចអធិបតី ហ៊ុនម៉ាណែតបានលើកឡើងថា ៖ យើងបានរៀបចំផែនការនេះហើយ ! កិច្ចការងារនិងផ្សព្វផ្សាយ ដើម្បីពន្លត់ និងដោះស្រាបញ្ហា កាប់ទន្ទ្រានយកដីធ្លី ក៏ដូចជាញ្ហាប្រជាពិថុត អត់ដី ! ដាក់គោលនយោបាយនេះ មួយព្រួញបាញ់បានសត្វ២ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ ប៉ុន្តែឥឡូវ បើសិនជាការព្រួយបារម្ភអ្វីទៀត គោលនយោបាយនេះនឹងជួយពន្លត់ នូវការព្រួយបារម្ភ រឿងបាត់ទឹកដីនេះទៀត។ សម្តេចធិបតីបញ្ជាក់ថា , យើងនឹងប្រកាស នៅពេលយើងរៀបចំផែនការ និងផែនការសកម្មភាព និងយុទ្ធសាស្ត្រធ្វើការ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print