ភ្នំពេញ៖ ជនសង្ស័យជាចោរគាស់ផ្ទះចំនួន៣នាក់ កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យស៊ើបការណ៍ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងម ហាផ្ទៃឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋយកលួចបានម៉ូតូចំនួន៤គ្រឿង ។
ជនសង្ស័យ៣នាក់ដែលសមត្តកិច្ចឃាត់ខ្លួនទី១-ឈ្មោះ អាន ចន្ថា ហៅ រ៉ា ភេទប្រុស អាយុ២៦ ឆ្នាំ ទី២-ឈ្មោះ យិន សំអូន ហៅ ប៉ោង ភេទប្រុស អាយុ៣០ឆ្នាំ និងទី៣-ឈ្មោះ ប៉ែន ថារ៉ូ ហៅ ម៉ែន សុខ ភេទប្រុស អាយុ៣៤ឆ្នាំ ពួកគេគ្មានមុខរបរ និងអាសយដ្ឋានស្នាក់នៅពិតប្រាដ ។
ទាក់ទិននិងការឃាត់ខ្លួនជនសង្ស័យជាចោរគាស់ផ្ទះ១ក្រុមខាងលើនេះលោកវរៈសេនីយ៍ទោ ប៉ុល និលឯកប្រធានការិយាល័យស៊ើបការណ៍ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីវេលាម៉ោង៣ និង៤០នាទីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ មានករណីចោរគាស់ផ្ទះប្រជាពលរដ្ឋលួចយកអស់ម៉ូតូចំនួន៤គ្រឿង ។
លោក ប៉ុល និលឯក បន្តថាចោរ មានបក្ស១ក្រុមបានធ្វើសកម្មភាពគាល់ផ្ទះលេខ៣៥A ផ្លូវលេខ៣៧៦ ក្នុងសង្កាត់បឹងកេងកង ទី៣ ចំការមន រាជធានីភ្នំពេញ ដែលម្ចាស់ចាក់សោរទុកក្រោមជណ្តើរ ដោយមិនបានដឹងថា ចោរគាស់ផ្ទះលួចយកម៉ូតូនោះផង៕
ដោយ៖ សហការី