ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរស់នៅតាមដងទន្លេបាសាក់ ស្ថិតក្នុងភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានរៀបរាប់ឲ្យដឹងថា ពួកគាត់កំពុងប្រឈមទៅនឹងការបាក់ដីស្រុតលំនៅឋាន ខណៈអាជីវកម្មបូមខ្សាច់ដំណើរការទាំងយប់ទាំងថ្ងៃ
...
ហើយមិនយូរមិនឆាប់ប្រហែលជាខាងអាជ្ញាធរឬខាងជំនាញមន្ទីរឬក្រសួងរ៉ែនិងថាមពល អាចបង្ខំឲ្យគាត់ទៅរស់នៅកណ្ដាលទន្លេបាសាក់ឬយ៉ាងណា បើគ្មានវិធានការទប់ស្កាត់ និងមិនដឹងថា មានច្បាប់ឬអត់ច្បាប់បូមខ្សាច់យ៉ាងអាណាធិបតេយ្យបែបនេះ?
ប្រជាពលរដ្ឋបានបន្តថា ល្មមខាងជំនាញនិងអាជ្ញាធរមេត្តាកំណត់ទីតាំងបូមខ្សាច់ឲ្យស្របតាមបទដ្ឋាន បច្ចេកទេសផង បើមិនដូច្នោះទេផ្ទះនិងដីរបស់ពួកគាត់អាចបាត់បង់ដោយសារបាក់ស្រុត បណ្ដាលមកពីក្រុមឈ្មួញធ្វើអាជីវកម្ម និងមានការអនុញ្ញាតពីមន្ទីរក៏ដូចជាក្រសួងរ៉ែនិងថាមពលនោះ ។
កន្លងទៅពួកគាត់ទទួលស្គាល់ថា មានអាជ្ញាធរ សមត្ថកិច្ចជំនាញចុះមកពិនិត្យមើល លើចំណុចទីតាំងអាជីវកម្មបូមខ្សាច់ ប៉ុន្តែជាលទ្ធផលការបូមខ្សាច់កាន់តែរីកដុះដាលខ្លាំងជាមុនថែមទៀត៕
ដោយ៖ សុខ ខេមរា
...