ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក លី សុខហ៊ី ជំនួយការ ឯកឧត្តមស្នងការ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ នៅចំណុចតាមផ្លូវ ជិតផ្សារសែនសុខ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ពាក់ព័ន្ធករណីលួចយកម៉ូតូ (កាច់បំបែកសោ ក លួចយកម៉ូតូចំនួន ០៣គ្រឿង)។

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖
១-ឈ្មោះ សុខ ជា ហៅ តឹង ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ (ជនដៃដល់)។
២-ឈ្មោះ កែវ ដួងពេជ្រ ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងភ្លើង មានទីលំនៅ ផ្ទះជួលលេខ៣១ ផ្លូវលេខ២២៧ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (សហចារី)។
៣-ឈ្មោះ កែវ ភារុណ ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅ ផ្ទះជួលលេខ២៦ ផ្លូវបេតុង ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (សហចារី)។

វត្ថុតាងចាប់យក៖ ម៉ូតូចំនួន ០៣គ្រឿង ជារបស់ជនរងគ្រោះទាំង ០៣នាក់ (ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កំពង់ចាម 1AE-1104, ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1KV-2592, ម៉ាក HONDA BEAT ពណ៌ខៀវ គ្មានផ្លាកលេខ (កាច់បោះចោលក្នុងប្រឡាយទឹកស្អុយ), ទូរស័ព្ទដៃ ០២គ្រឿង។

...

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង នៅព្រឹក​ថ្ងៃ​ទី​២២​ ខែសីហា​នេះ​ កម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print