ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២២ ខែសីហា ឆ្នាំ២០២៤ លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង អភិបាលរងខេត្តមណ្ឌលគិរីដោយមានការចូលរួមពី លោក អភិបាលខេត្ត លោកប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង/ស្រុក ក្រុមប្រឹក្សាឃុំ/សង្កាត់ កងកម្លាំប្រដាប់អាវុធ និងមន្ត្រីរាជការជាច្រើនរូបទៀត។ នេះបើយោងតាម អគ្គនាយកដ្ឋានបច្ចេកវិទ្យា ឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ ។
លោក បានផ្ដាំផ្ញើដល់អភិបាលរងខេត្តថ្មី សូមឱ្យយកចិត្តទុកដាក់ អនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយមនសិការ វិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ ដើម្បីធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គម និងការអភិវឌ្ឍ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ភាពស្អាតស្អំ និងឆ្លើយតបបានទាន់ពេលវេលា ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕